​ក្រុម​បិសាច​ក្រហម Manchester United មាន​ជំនឿ​ថា ​អ្នកចាំទី​អេ​ស្ប៉ា​ញ David de Gea នឹង​ព្រម​​ទទួល​យក​កិច្ច​សន្យា​​ថ្មី​​ដើម្បី​​រស់​នៅ​​ទឹក​ដី Old Trafford រយៈ​ពេល​​វែង​។

​កិច្ចសន្យា​ចាស់​របស់​កីឡាករ​វ័យ 27ឆ្នាំ​រូប​​នេះ​នឹង​​អស់​សុពលភាព​នៅ​ឆ្នាំ2019​។ ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester មួយ​នេះ​សង្ឃឹមថា ​ការ​ចរចា​ជាមួយ David de Gea នឹង​បានសំរេច ​បន្ទាប់ពី Real Madrid រក​បាន​អ្នកចាំទី​ថ្មី Thibaut Courtios ដែល​ទិញ​ពី Chelsea​។​ ​

មុន​ពេល​ដែល Real Madrid ទិញ​បាន Courtios ក្លឹប​ជើងឯក Champions League បី​រដូវ​កាល​ជាប់​គ្នា​ ​តែង​តែ​មាន​ទំនាក់ទំនង​ជាមួយ David de Gea តាំងពី​ឆ្នាំ 2015 និង​ស្ទើរតែ​ផ្ទេរ​បាន​សំរេច​ដែរ តែ​យឺតយ៉ាវ​ក្នុង​បញ្ជូនបែបបទ​នៅ​នាទី​ចុង​ក្រោយ​ នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​។ ​​កាលពី​ខែ​ឧសភា​កន្លងទៅ David de Gea ដែល​ទិញ​ពី Atletico Madrid កាលពី​ឆ្នាំ 2011 នោះ ត្រូវ​បាន​គេ​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​ជា​លើក​ទី4 របស់ Manchester United៕

Via: BTV