ខ្សែរប្រយុទ្ធ Lionel Messi បានសុំសម្រាកពីជម្រើសជាតិមួយរយៈពីការប្រកួតមិត្តភាពនានា ក្រោយធ្លាក់ចេញពី World Cup នៅរុស្ស៊ីត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

ប្រភពព័ត៌មានពី TNT Sports LA អះអាងថាតារាឆ្នើមក្រុម Barcelona នឹងមិនលេងប្រកួតមិត្តភាពកម្ដៅសាច់ដុំឲ្យអាហ្សង់ទីននោះទេ ពោលគឺផ្ដោតអារម្មណ៍លើបាល់ទាត់អាជីពប៉ុណ្ណោះ តែក៏មិនមែនមានន័យថារូបគេចូលនិវត្តន៍ពីក្រុមជម្រើសជាតិដែរ។

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំបាននិយាយពីបញ្ហានេះរួចរាល់ហើយជាមួយលោក Lionel Scaloni គ្រូបង្វឹកបណ្ដោះអាសន្នដែលជំនួស Sampaoli ដែលត្រូវសហព័ន្ធបញ្ចប់កុងត្រា។

Messi ធ្លាប់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិម្ដងកាលពីឆ្នាំ២០១៦បង្កឲ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោកក្រោយចាញ់វគ្គផ្ដាច់ព្រ័ត្រ២ដងជាប់គ្នាទល់នឹងឈីលីនៅពាន Copa America។ យ៉ាងណារូបគេសម្រេចចិត្តលេងឲ្យអាហ្សង់ទីនវិញ និងជួយក្រុមមានកៅអីទៅ World Cup នៅរុស្ស៊ី៕
VIa: Sabay
ក្រោយធ្លាក់ World Cup តារាឆ្នើម Messi មិនចូលនិវត្តន៍តែសុំដកឃ្លាពីជម្រើសជាតិមួយរយៈ
អត្ថបទទាក់ទង
