អ្នក​ចាត់​ការ​ក្លឹប Manchester City លោក Pep Guardiola បាន​ចេញ​មក​ក្រៅ​ស្វែង​រក​អាហារ​ពេល​ល្ងាច​​នៅ​ភោជនីយដ្ឋាន​ថ្មី​​របស់​​ខ្លួន​ឈ្មោះ​ថា​ Tast មាន​ទីតាំង​នៅ​កណ្ដាល​ទីក្រុង Manchseter កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។

Guardiola បាន​រួម​ដំណើរ​ជាមួយ​ភរិយា​អ្នក​ស្រី Cristina Serra ដែល​មនុស្ស​គ្រប់គ្នា​មិន​សូវ​បាន​ស្គាល់​មុខ។ សម្រាប់​ភោជនីយដ្ឋាន​ថ្មី​​​ខាង​លើ Pep បាន​វិនិយោគ​ជាមួយ​នាយក​ប្រតិបត្តិ​និង​​នាយក​​របស់​ក្លឹប Man City លោក Ferran Soriano និងTxiki Begiristain។

ជា​ការ​ពិត​អ្នក​គាំទ្រ​ជា​ច្រើន​​កម្រ​ឃើញ Guardiola បណ្ដើរ​ភរិយា​​ដើរ​ចេញ​មក​តាម​ផ្លូវ​សាធារណ​បែប​នេះ​ណាស់ ដោយ​​​អ្នក​ខ្លះ​​សឹង​នឹង​មិន​ស្គាល់​មុខ​ផង។ Pep និង​អ្នក​ស្រី Cristina Serra បាន​​រៀប​ការ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១៤ មាន​កូន​ប្រុស​ស្រី​៣​នាក់​ឈ្មោះ​ថា Valentina Guardiola, Maria Guardiola និង Marius Guardiola៕


Via :news.sabay