ក្រោយសហការគ្នាជាង ១០ ឆ្នាំ ខ្សែប្រយុទ្ធ Luis Suarez បានបញ្ចប់ភាពជាដៃគូខ្លួនជាមួយក្លឹប Addidas។ កីឡាករបានចុះកុងត្រាជាមួយក្រុមហ៊ុន Puma។

ក្នុងថ្ងៃនេះ ក្រុមហ៊ុន Puma បានប្រកាសជាសាធារណៈថា ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Luis Suarez បានចាប់ផ្ដើមធ្វើជាដៃគូសហការជាមួយខ្លួន។ បើតាមការចុះផ្សាយរបស់ The Sun ខ្សែប្រយុទ្ធ Suarez នឹងទទួលបាន ១ លានផោន (ជាង ១,២ លានដុល្លារសហរដ្ឋអាមេរិក) ក្នុងមួយឆ្នាំ អំពីការសហការមួយនេះ។


កីឡាករល្បីៗដែលបានសហការជាមួយក្រុមហ៊ុន Puma រួមមាន ខ្សែប្រយុទ្ធ Antoine Griezmann, Sergio Aguero, Mario Balotelli, Olivier Giroud និង Romelu Lukaku ជាដើម៕
Via :news.sabay
