រជ្ជកាលថ្មីរបស់ក្រុម Chelsea និង Arsenal ក្រោមការដឹកនាំរបស់លោក Maurizio Sarri និងលោក Unai Emery បានចាប់ផ្តើមក្នុងភាពផ្ទុយគ្នាស្រឡះក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែ ការជួបគ្នានៅថ្ងៃសៅរ៍នេះរវាងក្រុមទាំង២ នឹងផ្តល់នូវការសាកល្បងយ៉ាងពិតប្រាកដទៅលើកម្រិតនៃភាពខ្លាំងរបស់ក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ទាំង២។

Chelsea’s Spanish striker Alvaro Morata (L) vies with Arsenal’s German defender Shkodran Mustafi during the English Premier League football match between Chelsea and Arsenal at Stamford Bridge in London on September 17, 2017. / AFP PHOTO / Glyn KIRK / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club/league/player publications. / (Photo credit should read GLYN KIRK/AFP/Getty Images)
ការមិនអាចឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ បានបង្កើតឲ្យមានការផ្លាស់ប្តូរផ្សេងៗក្នុងក្លិបទាំង២។ ប៉ុន្តែ ស្របពេលដែល Chelsea ស៊ាំទៅនឹងការផ្លាស់ប្តូរគ្រូបង្វឹកចុះឡើងក្រោមការកាន់កាប់របស់លោក Roman Abramovich ក្រុម Arsenal នៅតែធ្វើការដោះស្រាយទៅលើយុគសម័យកាលថ្មីរបស់លោក Emery ក្រោយពីស្ថិតនៅជាមួយនឹងលោក Arsene Wenger រយៈពេល ២២ឆ្នាំ ក្នុងនាមជាគ្រូបង្វឹក។
សញ្ញាផ្សេងៗបង្ហាញថា លោក Emery ត្រូវការពេលវេលាច្រើនក្នុងការលុបចោលនូវភាពអវិជ្ជមានផ្សេងៗ ក្រោយពីការបញ្ចប់ការដឹកនាំរបស់លោក Wenger។ ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ពិតជាគ្មានសំណាងសោះក្នុងការប៉ះជាមួយនឹងក្រុម Manchester City នៅថ្ងៃបើកឆាករបស់លោកនៃក្របខ័ណ្ឌ Premier League ខណៈដែលក្រុម Arsenal បានរងបរាជ័យ ២-០ នៅលើទឹកដីខ្លួនឯងកាលពីចុងសប្តាហ៍មុន។

លោក Sarri ក៏បានបញ្ជាក់ផងដែរថា វានឹងមានរយៈពេលយ៉ាងហោចណាស់២ខែ ក្នុងការបង្កើតឲ្យមានទម្រង់លេងបែបវាយសម្រុកក្នុងក្រុម ដែលបានជួយឲ្យលោកក្លាយជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់សម្រាប់ក្រុម Napoli។ ប៉ុន្តែ ក្រុម Cheslea បានបើករដូវកាលរបស់ខ្លួនតាមរយៈការយកឈ្នះលើក្រុម Huddersfield ក្នុងលទ្ធផល ៣-០។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១:៣០យប់៕
