ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាប់ផ្តើមភាពជោគជ័យដំបូងជាមួយក្រុម Juventus ខណៈដែលក្លឹបថ្មីរបស់ខ្លួនបានផ្តួលក្រុមម្ចាស់ផ្ទះ Chievo ៣-២ ក្នុងការក្របខ័ណ្ឌ Serie A។ ខ្សែបម្រើ Sami Khedira របស់ក្រុម Juventus ដែលបានឈ្នះពានរង្វាន់ Serie A ៣រដូវកាលជាប់គ្នាចុងក្រោយបានស៊ុតបាល់បញ្ចូលទីនាំមុខអោយក្រុមភ្ញៀវនៅនាទីទី៣ មុនពេលកីឡាករ Mariusz Stepinski របស់ក្រុមម្ចាស់ផ្ទះ បានតែតបាល់បញ្ចូលទីតាមស្មើវិញនៅនាទីទី៣៨។

Emanuele Giaccherini បានស៊ុតបាល់ប៉េណាល់ទីដើម្បីនាំក្រុម Chievo នាំមុខវិញនៅនាទីទី៥៦ ប៉ុន្តែគ្រាប់បាល់ចូលទីខ្លួនឯងររបស់ Mattia Bani បានផ្តល់ឪកាសដល់ក្រុមភ្ញៀវតាមស្មើ មុនពេលដែលកីឡាករ Bernardeschi ស៊ុតគ្រាប់បាល់ជ័យជំនះនៅនៅនាទីទី៩៣ មុនអោយក្រុមភ្ញៀវផ្តួលក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៣:២។

Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលមានតម្លៃខ្លួន ៩៩,២លានផោនក្រោយផ្ទេរពីក្លឹប Real Madrid ស្ទើរតែមានឪកាសរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូង ប៉ុន្តែត្រូវបានអ្នកចាំទី Stefano Sorrentino របស់ Chievo ជួយសង្រ្គោះបាល់បានពីការស៊ុតបាល់ពីន័យចេញមកពីក្រៅតំបន់គ្រោះថ្នាក់បន្តិច។

ទស្សនាវិដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ: