Miralem Pjanic ជាខ្សែបម្រើ-ប្រយុទ្ធម្នាក់នៅក្នុងចំណោមកីឡាករអាទិភាពដែលក្រុម Barcelona ចង់បានមករួមក្រុម នៅរដូវកាលថ្មី(២០១៨-២០១៩)នេះ បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុម Juventus ដើម្បីច្រានចោលការពាក្យចចាមអារ៉ាមក្នុងការផ្លាស់ប្តូរទៅកាន់រដ្ឋធានីនាតំបន់កាតាឡានមួយនេះ។ Juventus ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin បានប្រកាសកាលពីរសៀលថ្ងៃអង្គារថា Pjanic បានចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងថ្មីរយៈពេល ៥ឆ្នាំ ដែលនឹងធ្វើអោយរបគេនៅបន្តលេងអោយក្រុមម្ចាស់ជើងឯកអ៊ីតាលីនៅទីក្រុង Turin រហូតដល់ឆ្នាំ ២០២៣។

Pjanic ក្រោយបន្តកិច្ចសន្យាថ្មីលេងអោយក្រុមស្រ្តីជរា Juventus និងទទួលនៅប្រាក់ពលកម្មរហូតដល់ទៅ ៦,៥លានអឺរ៉ូក្នុងមួយរដូវកាលដែលធ្វើឱ្យក្លាយជាកីឡាករដើមកំណត់បូស្នីមានវ័យ ២៨ឆ្នាំរូបនេះមានប្រាក់ខែខ្ពស់បំផុតទីបីបន្ទាប់ពី Paulo Dybala និង Cristiano Ronaldo ។

លោក Ernesto Valverde គ្រូបង្វឹកក្លឹប Barcelona បានចាប់អារម្មណ៍ចង់បានខ្សែបម្រើរូបនេះ ហើយត្រូវបាន Juvenuts បដិសេធជាមួយសំណើរដេញថ្លៃ តម្លៃ ៨០លានអ៊ឺរ៉ូ។បច្ចុប្បន្ន Barcelona បានបង្វែគោលដៅដ៏សំខាន់មួយទៀត មកលើកីឡាករអន្តរជាតិបារាំង Adrien Rabiot របស់ក្រុម PSG វិញម្តង។ យោងគេហទំព័រ Mundo Deportivo បានចុះផ្សាយថាៈ និងត្រូវចំណាយប្រាក់ ៥០លានអឺរ៉ូ ប្រសិនជាចង់បាន ខ្សែបម្រើរបស់ក្លឹប Paris Saint-Germain រូបនេះស្របពេលដែលកិច្ចសន្យារបស់ Rabiot និង បញ្ចប់នៅឆ្នាំ២០១៩។
![]()
ក្រោយផ្ទេរពី Roma មកលេងនៅក្រុម Juventus កាលពីឆ្នាំ២០១៦ Pjanic ចូលលេងបានសរុប ៩៣ប្រកួត និងស៊ុតបញ្ចូលទីបាន ១៥គ្រាប់ព្រមទាំងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី(Assist)បាន ២៣គ្រាប់។
ខ្សែបម្រើ Miralem Pjanic បន្តកិច្ចសន្យាថ្មី ៥ឆ្នាំជាមួយ Juventus
អត្ថបទទាក់ទង
