ខ្សែបម្រើ-ប្រយុទ្ធ Eden Hazard របស់ក្រុមតោខៀវ Chelsea កំពុងត្រៀមទទួលកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប ដើម្បីសម្រេចអោយច្បាស់ពីអនាគតរបស់ខ្លួនដូចមិត្តរួមក្រុមដទៃទៀតមានដូចជាៈ Willian, N’Golo Kante និង Antonio Rudiger ខណៈក្រុម Chelsea ចង់រក្សាទុកពួកគេដើម្បីដើរតាមគន្លងរបស់ក្រុម Manchester City ដោយបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករសំខាន់ៗរបស់ខ្លួននាពេលកន្លងមកដូច្នេះដែរ។

Hazard ខ្សែប្រយុទ្ធក្រុមជម្រើសបែលហ្សិកមានចំណាប់អារម្មណ៏ និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ជាមួយនឹងការចេញពីក្លឹបនៅនៅរដូវក្តៅនេះពីសំណាក់ ក្រុមអធិរាជស Real Madrid។ស្របពេលសាមីខ្លួនធ្លាប់ បានសារភាពថា ពេលវេលាអាចនឹងកើតមានការផ្លាស់ប្តូរសម្រាប់ការប្រកួតប្រជែងថ្មីក្រោយពីក្រុម Chelsea មិនមានឪកាសលេងនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប Champion League រដូវកាលថ្មីនេះ។

អតីតកីឡាករក្រុម Lille វ័យ ២៧ឆ្នាំរូបនេះ ត្រូវបានគេហទំព័រ Daily Mail ចុះផ្សាយថាៈ ក្លឹបមេឃខៀវត្រៀមផ្តល់នូវលក្ខខណ្ឌថ្មីមួយជាមួយតម្លៃពលកម្មនឿយហត់ប្រមាណ ៣00,000ផោនក្នុងមួយសប្តាហ៍នៅឯកីឡដ្ឋាន Stamford Bridge សម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួន។

Hazard ត្រៀមទទួលប្រាក់ពលកម្ម ៣០០០០០ផោន/សប្តាហ៏ពីក្រុម Chelsea
អត្ថបទទាក់ទង
