ខ្សែប្រយុទ្ធជើងចាស់ Waney Rooney បច្ចុប្បន្នកំពុងលេងអោយក្រុម DC United ជឿជាក់ថា Ronaldo នឹងឈ្នះពានរង្វាន់ Champions League ជាថ្មីម្តងទៀតជាមួយក្រុមស្រ្តីជរា Juventus។ អតីតខ្សែប្រយុទ្ធក្រុម ជម្រើសជាតិអង់គ្លេសកំពុងប្រកបអាជីពឱ្យក្រុម DC នៅលីកកំពូលសហរដ្ឋអាមេរិក MLS បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CNN និងជាអតីតកីឡាករ ក្លឹប Manchester United និង Everton បាននិយាយអំពីប្រធានបទជាច្រើនក្នុងវិស័យកីឡាបាល់ទាត់ពិភពលោករួមទាំងពត៌មានការផ្ទេរកីឡាករ Cristiano Ronaldo ទៅកាន់ក្រុម Juventus កាលពីពេលថ្មីៗនេះផងដែរ។

Rooney វ័យ ៣៣ឆ្នាំ បាននិយាយថា: គាត់នឹងធ្វើអ្វីដែលគាត់បានធ្វើអស់រយៈពេល ១០ឆ្នាំមកនេះ ហើយខ្ញុំចង់ឃើញ Juventus ឈ្នះពានរង្វាន់ Champions League ឆ្នាំនេះកំលុងពេលវត្តមានរបស់ Cristiano Ronaldo លេងទៅទីនោះ។

ក្នុងនាមជាកីឡាករ និងជាឪពុកដ៏ល្អ គាត់បានធ្វើការយ៉ាងលំបាក ហើយគាត់តែងតែមានក្រុមគ្រួសាររបស់គាត់នៅជំរុញនិងលើកទឹកចិត្ត ដូច្នេះគាត់សមនឹងទទួលបានការខិតខំប្រឹងប្រែងនោះដើម្បីក្លាយជាកីឡាករកំពូល និងជោគជ័យ។ ប៉ុន្តែសម្រាប់ Rooney ផ្ទាល់ជាចុងក្រោយបានបញ្ចេញមតិក្នុងបទសម្ភាសន៏នោះថាៈ អតីតមិត្តរួមក្រុមរបស់គាត់នៅ Man United Cristiano មិនមែនជាកីឡាករល្អបំផុតនោះទេ។ ប៉ុន្តែ Messi គឺជាកីឡាករដែលអស្ចារ្យបំផុតក្នុងក្រសែភ្នែករបស់ខ្លួនទៅវិញទេ។

Rooney: Ronaldo និងឈ្នះ Champion League ជាមួយ Juventus
អត្ថបទទាក់ទង
