អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តអន្តរជាតិ ហូឡង់ Patrick Kluivert បានអះអាងថាកូនប្រុសរបស់គាត់ Justin បានធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការចូលរួមជាមួយក្រុម Roma និងមិនបានជ្រើសរើសផ្ទេរមកក្រុម Manchester United នៅរដូវក្តៅនេះ។ Justin Kluivert បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹប នៅចុងសប្តាហ៍នេះ ដោយជួយអោយមិត្តរួមក្រុម Dzeko រកបានគ្រាប់បាល់ជ័យជំនះក្នុងលទ្ធផល ០-១ លើក្រុមម្ចាស់ផ្ទះ Torino។

Kluivert បានលើកឡើងថាបំនងផ្លាស់ទៅលេងនៅក្លឹប Barcelona របស់ Justin នាពេលអនាគតដែលជាកន្លែងដែលរូបគេធ្លាប់លេងនៅទីនោះ គឺមិនមែនជាបញ្ហាសម្រាប់ Justin នោះទេ ហើយខ្លួនសប្បាយចិត្តនឹងការជួយបង្វឹកកូនប្រុស(Justin)អោយមានសមត្ថភាព និងបច្ចេកទេសរីកចំរើននៅពេលបច្ចុប្បន្ន និងអនាគត។

អតីតកីឡាករ Barcelon, Valencia, Newcastle, PSV និង Lille លោក Patrick Kluivert មានវ័យ ៤២ឆ្នាំ បានប្រាប់បណ្តាញសារពត៌មានថា: ខ្ញុំពិតជាពេញចិត្តនឹងអ្វីដែលគាត់កំពុងធ្វើ។ គាត់មិននិយាយច្រើនទេ ប៉ុន្តែគាត់ជាមនុស្សម្នាក់ដែលដឹងពីរបៀបស្តាប់ និងត្រូវបានលើកទឹកចិត្ត។ ខ្ញុំចង់ឃើញគាត់លេងអោយក្រុម Ajax បាន មួយរដូវកាលទៀត ប៉ុន្តែគាត់បានជ្រើសរើសដោយខ្លួនឯង ហើយខ្ញុំគិតថា Roma គឺជាដំណោះស្រាយដ៏ល្អមួយ។ ការផ្ទេរទៅក្របខ័ណ្ឌ Premier League ពិតជាលំបាកណាស់ ព្រោះក្រុម Man United មានការប្រកួតប្រជែងខ្លាំង សម្រាប់ជម្រើស ១១នាក់ដំបូង និងទទួលរងសម្ពាធពេលខ្លះ។

Patrick Kluivert: Justin សម្រេចចិត្តត្រឹមត្រូវដែលជ្រើសរើស Roma
អត្ថបទទាក់ទង
