កីឡាករហែលទឹក Joseph Isaac Schooling ឈ្នះបានមេដាយមាសទីមួយឲ្យសិង្ហបុរី ក្នុងព្រឹត្តិការណ៍ 2018 Asian Games វិញ្ញាសាហែលមេអំបៅ១០០ម៉ែត្របុរសកាលពីល្ងាចម្សិលមិញ។

ម្ចាស់មេដាយមាសអូឡាំពិក២០១៦ រូបនេះក៏បានបំបែកថេរវេលាក្នុងវិញ្ញាសានេះដោយធ្វើបាន៥១:០៤វិនាទី ខណៈកំណត់ត្រាចាស់គឺ៥១:៧៦វិនាទី។ ជ័យជម្នះនេះ Schooling បានយកឈ្នះកីឡាករចិន Li Zhuhao ទទួលបានមេដាយប្រាក់ប្រើពេល៥១:៤៦វិនាទី និងកីឡាករជប៉ុន Yuki Kobori ប្រើពេល៥១:៧៧វិនាទីទទួលបានមេដាយសំរឹទ្ធិ។
សិង្ហបុរីកំពុងឈរលេខ១៩នៃតារាងមេដាយ ដោយមានមេដាយមាស១ សំរឹទ្ធិ៣សរុប៤គ្រឿង ខណៈចិននៅចំណាត់ថ្នាក់លេខ១មានមេដាយសរុប៩៨គ្រឿង ៕

Via :news.sabay
