UEFA Champions League អាចនឹងមានការផ្លាស់ប្ដូរមួយកើតឡើងនៅរដូវកាលនេះបន្ទាប់ពីសមាជិកទាំងអស់បោះឆ្នោតគាំទ្រឲ្យមានការប្រើអាជ្ញាកណ្ដាលវីដេអូ VAR ចាប់ពីវគ្គ៨ក្រុមចុងក្រោយ ឬ១/៤ផ្ដាច់ព្រ័ត្រតទៅ។

យោងតាម The Times អះអាងថាស្ថាប័នក្បាលម៉ាស៊ីនបាល់ទាត់ទ្វីបអឺរ៉ុបចាប់ផ្ដើមពិចារណាការប្រើ VAR បន្ទាប់ពីបច្ចេកវិទ្យានេះទទួលជោគជ័យនៅ World Cup ប្រទេសរុស្ស៊ី ពោលគឺបានកាត់បន្ថយកំហុសជាច្រើនដែលអាជ្ញាកណ្ដាលលើទីលានសម្រេចចិត្តខុស។
ការជួបប្រជុំសំខាន់មួយនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយដើម្បីសម្រេចជាផ្លូវការថាតើ VAR គួរប្រើនៅ UEFA Champions League ឬក៏បន្តប្រើជំនួយការអាជ្ញាកណ្ដាល២រូបដែលឈរនៅក្រោយបន្ទាត់ហ្គោន ដូចរដូវកាលមុនៗតទៅទៀត៕

Champions League រដូវកាលនេះអាចនឹងមានការផ្លាស់ប្ដូរធំមួយមិនធ្លាប់មាន
អត្ថបទទាក់ទង

