អ្នកចាត់ការ Manuel Pellegrini បានប្រៀបប្រដូចកីឡាករអង់គ្លេស Jack Wilshere គឺជា Andrea Pirlo ក្នុងក្លឹបញញួរយក្ស West Ham។

Wilshere ត្រូវបានអ្នកចាត់ការរបស់ Arsenal ថ្មីលោក Unai Emery លក់ចេញកាលពីរដូវក្ដីនេះទៅឲ្យ West Ham បន្ទាប់ពីគេរស់នៅក្នុងក្លឹបមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏តាំងពីអាយុ៩ឆ្នាំ។ ប៉ុន្តែកាលពីម្សិលមិញ Wilshere ទទួលបានការសរសើរពីលោក Pellegrini ដែលជាអ្នកចាត់ការរបស់ West Ham បច្ចុប្បន្ន មុនពេលប៉ះ Arsenal ស្អែកនេះ។
ត្បិត២ប្រកួតដំបូងក្នុងលីគ West Ham បរាជ័យទាំងអស់ ហើយ Wilshere ទទួលការរិះគន់ខ្លះថាស្រដៀង Noble តែលោក Pellegrini លើកឡើងថា៖ “ប្រសិនជាអ្នកចង់បានកីឡាករលឿនជាងពួកគេ គឺពិបាករកណាស់។ ប្រសិនជាអ្នកចង់បានកីឡាករមានបច្ចេកទេសល្អលេងមិនបាត់បាល់ លុះត្រាតែពួកគេចេះលេងជាមួយគ្នា”។

អ្នកចាត់ការសញ្ជាតិឈីលីបន្តថា៖ “អ្នកទាំងអស់គ្នាភាគច្រើនចាំបានថា Juventus លេងជាមួយតែខ្សែការពារម្នាក់ទេ នោះគឺ Pirlo។ ហើយ Pirlo គឺដូចទៅនឹង Jack អញ្ចឹង មានចរិតលក្ខណៈដូចគ្នា។ Pirlo មិនមែនជាខ្សែបម្រើការពារចាំអង្គុយមុខខ្សែការពារទេ។ គេមានទំនុកចិត្តក្នុងការទទួលបាលពីខ្សែការពារ។ Jack ក៏ធ្វើអញ្ចឹងដូចគ្នា”៕

Via :news.sabay
