យោងតាមប្រភព៏តមានមិនច្បាស់ការណ៍ថាលោក Roman Abramovich គ្រោងនឹងលក់ក្លឹប Chelsea ហើយ បន្ទាប់ពីមានបញ្ហាមិនអាចចូលអង់គ្លេស មើលក្រុមរបស់ខ្លួនលេងបាន។

ម្ចាស់ក្លឹបជនជាតិរុស្ស៊ីរូបនេះ បានជួលឱ្យធនាគារអាមេរិកមួយ ជាអ្នកដាក់លក់ក្លឹបនេះ។ បើតាមការសិក្សារបស់ធនាគារមួយនេះ ក្លឹប Chelsea អាចលក់បានតម្លៃ២ពាន់លានផោនឯណោះ។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ត្រង់ថាតើម្ចាស់ក្លឹប Chelsea ចង់លក់ទាំងមូល ឬគ្រាន់តែចង់លក់ភាគហ៊ុនមួយចំនួនឬយ៉ាងណា?

បុរសវ័យ៥១ឆ្នាំខាងលើនេះ មានជំនួញជាច្រើននៅរុស្ស៊ី និងអ៊ីស្រាអែល ត្បិតអីលោកជាកូនកាត់២សញ្ជាតិនេះ។ នៅឆ្នាំ២០០៣ Roman បានទិញក្លឹប Chelsea យកពីលោក Ken Bates ដោយកាលនោះមានតម្លៃត្រឹមតែ១៤០លានផោនប៉ុណ្ណោះ។ ក្រោយពីទិញបានហើយ បុរសដែលស្និទ្ធនឹងលោក Putin រូបនេះ បានជះលុយរាប់លានផោនទៀត ដើម្បីកសាងក្លឹបមួយនេះឱ្យល្បីឈ្មោះដូចបច្ចុប្បន្ននេះ៕

Via : Sabay
លោក Roman Abramovich ថា: ក្លឹប Chelsea នឹងគ្រោងលក់ចោលក្នុងតម្លៃ២ពាន់លានផោន
អត្ថបទទាក់ទង
