បច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្តាលហៅកាត់ថា(VAR) ត្រូវបានយកមកប្រើប្រាស់ជាផ្លូវការនៅក្របខណ្ឌ La Liga ដើម្បីស្វែងរកកំហុសនៅក្នុងការប្រកួត។ La Liga រដូវកាលថ្មី(២០១៨-២០១៩)សប្តាហ៏ទី២ កាលពីថ្ងៃសៅរ៏រវាងក្រុមម្ចាស់ជើងឯករដូវកាលចាស់គឺក្រុមភ្ញៀវអ្នកមានបុណ្យ Barcelona និងក្រុមម្ចាស់ផ្ទះទើបឡើងពីក្របខណ្ឌកំពូលទីពីររបស់អេស្បាញ Valladolid បានបញ្ចប់ក្នុងលទ្ធផល ១:0។

ខ្សែប្រយុទ្ធឆ្នើម Ousmane Dembele ជាអ្នករកបានគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី២ នាទីទី៥៧ ក្រោយពីកីឡាករខ្សែការពារស្តាំ Sergi Roberto បានតែតបាល់ទម្លាក់ចេញពីជ្រុងខាងស្តាំធ្វើអោយកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ មានឪកាសនៅក្នុងការទាត់បាល់បញ្ចូលទីបានសម្រេច។

ក្រុម Barcelona បានចាប់ផ្តើមការពារពានរង្វាន់លីករបស់ពួកគេជាមួយនឹងជ័យជម្នះ ៣-០ លើក្រុម Alaves កាលពីសប្តាហ៍ហើយបន្តមានសំណាងក្នុងការទទួលជ័យជម្នះលើក្រុម Valladolid ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ ក្នុងក្របខ័ណ្ឌលីកទី២ របស់អេស្ប៉ាញកាលពីរដូវកាលមុន។

ប្រភព៖ BBC