Neymar បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលនៅទីតាំងហ្វឹកហាត់ Ciudad Deportiva របស់ក្លឹបយក្សអេស្ប៉ាញ Barcelona កាលពីម្សិលមិញ។

អំឡុងពេលមកលេងក្លឹបចាស់ កីឡាករប្រេស៊ីលបានថតរូបមួយចំនួនជាមួយអតីតមិត្តរួមក្រុម ដូចជា Luis Suarez និង Ivan Rakitic ព្រមទាំងបង្ហោះលើបណ្ដាញសង្គម។ តាមពិតទៅ Neymar មកដល់ទីក្រុង Barcelona គោលបំណងដើម្បីចូលរួមក្នុងកម្មវិធីប្រកួតល្បែងបៀរ PokerStars European Poker Tour នៅ Casino Barcelona។
កម្មវិធីមួយនេះក៏មានការចូលរួមលេងពីកីឡាករអេស្ប៉ាញ Gerard Pique ផងដែរ។ វាមិនមែនជារឿងចម្លែកទេដែលឃើញ Neymar លើតុល្បែង គេចូលប្រកួតកម្មវិធីនេះដំបូងកាលពីឆ្នាំ២០១៥។ ការមកដល់ប្រទេសអេស្ប៉ាញកីឡាករវ័យ២៦ឆ្នាំក៏មានការសាកសួររឿងផ្ទេរមក Real Madrid។



