អម្បាញ់មិញ​នេះ សហភាព​នៃ​សមាគម​បាល់ទាត់​អឺរ៉ុប ហៅ​កាត់​ថា UEFA បាន​ប្រកាស​ថា គ្រាប់​បាល់​ស៊ី​ហ្សូ​ដែល​ Cristiano Ronaldo ស៊ុត​ចូល​ក្នុង​ប្រកួត​ជើង​ទី ១ ពេល​ប៉ះ​ជាមួយ Juventus កាល​ពី​ខែ​មេសា​កន្លង​ទៅ ឈ្នះ​ជា​គ្រាប់​បាល់ UEFA.com Goal of the Season។
ការ​ជ្រើស​រើស​ គឺ​ផ្អែក​លើ​ការ​បោះ​ឆ្នោត។

ខាង​ក្រោម​ជា គ្រាប់​បាល់​ទាំង​បី​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ ប្រចាំ​កម្មវិធី UEFA នីមួយៗ៖

១. គ្រាប់​បាល់​របស់ Cristiano Ronaldo ពេល​ប៉ះ​ជាមួយ Juventus ក្នុង​ប្រកួត​ Champions Leagueជើង​ទី ១​វគ្គ​ ៨ ក្រុម​ កាល​ពី​ខែ​មេសា​កន្លង​ទៅ។ គ្រាប់​បាល់​ទទួល​សំឡេង​គាំទ្រ​ដល់​ទៅ ១៩៧,៤៩៦។

២. គ្រាប់​បាល់​របស់​ Dimitri Payet ពេល​ប៉ះ​ជាមួយ RB Leipzig ក្នុង​ប្រកួត​ Europea League ជើង​ទី ២ វគ្គ ៨ ក្រុម​ កាល​ពី​ខែ​មេសា​កន្លង​ទៅ។ គ្រាប់​បាល់​ទទួល​សំឡេង​គាំទ្រ ៣៥,៥៥៨។

៣. គ្រាប់​បាល់​របស់ Eva Navarro ពេល​ប៉ះ​អាល្លឺម៉ង់ ក្នុង​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA European Women’s Under-17 Championship កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ គ្រាប់បាល់ទទួលបាន ២៣,៣១៥ សំឡេង៕

Via :news.sabay