ក្នុង​បាល់ទាត់​ សាមគ្គី​ក្រុម គឺ​ជា​រឿង​សំខាន់ ព្រោះ​កាល​ណា​ក្រុម​មាន​សាមគ្គី​ភាព​គួប​ផ្សំ​នឹង​ការ​ហ្វឹកហាត់​បាន​ដិត​ដល់ មាន​ភាគ​រយ​ច្រើន ដែល​ទម្រង់​លេង​របស់​ក្រុម​នឹង​ប្រព្រឹត្តិ​ទៅ​បាន​ល្អ។ ភាព​ជិត​ស្និទ្ធ​រវាង​កីឡាករ និង​កីឡាករ​គឺ​ជា​កត្តា​មួយ​ដែល​ឈាន​ដល់​សាមគ្គី​ភាព​ក្នុង​ក្រុម។ ទោះ​ជា​យ៉ាង​ណា វិធី​សាស្ត្រ​ក្នុង​ការ​បង្កើត​ភាព​ជិត​ស្និទ្ធ​នៅ​ក្នុង​ក្រុម​របស់​កីឡាករ​នីមួយៗ​មាន​ភាព​ខុស​គ្នា។ មាន​កីឡាករ​មួយ​ចំនួន​ប្រើប្រាស់​ឥរិយាបថ​ប៉ិន​កំប្លុកកំប្លែង​របស់​ខ្លួន​ដើម្បី​រឹត​ចំណង​សាមគ្គី​ក្រុម ក៏​ដូច​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​ផង​ដែរ។

វីដេអូ​ខាង​ក្រោម​នឹង​បង្ហាញ​មុខ​កីឡាករ​ ១០ រូប​ដែល​ពូកែ​ខាង​ធ្វើ​កាយ​វិការ​កំប្លុកកំប្លែង ដូច​ជា រាំ និង​ធ្វើ​សកម្មភាព​ប្លែកៗ​ជា​ដើម៖

Via :news.sabay