Cristiano Ronaldo អាចនឹងសម្លឹងឆ្ពោះទៅកាន់ការវិលទៅកាន់កីឡដ្ឋាន Old Trafford ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ក្រោយពីក្រុមថ្មីរបស់គេ Juventus បានស្ថិតក្នុងពូលជាមួយនឹងក្រុម Manchester United ក្នុងការចាប់ឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសម៉ូណាកូ។

Ronaldo ដែលមិនបានស្ថិតនៅម៉ូណាកូ បើទោះបីជាប់ជាបេក្ខភាពត្រូវឈ្នះពានកិត្តិយសនោះ បានចំណាយពេលរយៈពេល ៦ឆ្នាំនៅឯក្លិប Man United ដោយឈ្នះពានក្របខ័ណ្ឌ Champions League កាលពីឆ្នាំ២០០៨ នៅមុនពេលផ្ទេរទៅកាន់ក្លិប Real Madrid កាលពីឆ្នាំ២០០៩។ រូបគេក៏នឹងត្រូវប៉ះជាមួយនឹងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho ផងដែរ ខណៈដែលរូបគេក៏ធ្លាប់បានលេងក្រោមការដឹកនាំរបស់លោកក្នុងពេលស្ថិតនៅឯក្លិប Real ស្របពេលដែលខ្សែបម្រើ Paul Pogba របស់ Man United ក៏នឹងត្រូវជួបអតីតក្រុមរបស់ខ្លួនផងដែរ។

បើទោះបីក្រុមទាំង២ នឹងក្លាយជាក្រុមមានក្តីសង្ឃឹមខ្ពស់ជាងគេក៏ដោយ ប៉ុន្តែ ពួកគេនឹងត្រូវតែបារម្ភចំពោះក្រុម Valencia ដែលវិលទៅកាន់វគ្គចែកពូលជាលើកទី១ ក្នុងរយៈពេល៣ឆ្នាំ៕
ការចាប់ឆ្នោតវគ្គចែកពូលសម្រាប់ UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩:

ពូល A: Atletico Madrid (ESP), Borussia Dortmund (GER), Monaco (FRA), Club Brugge (BEL)
ពូល B: Barcelona (ESP), Tottenham Hotspur (ENG), PSV Eindhoven (NED), Inter (ITA)
ពូល C: Paris Saint-Germain (FRA), Napoli (ITA), Liverpool (ENG), Red Star Belgrade (SRB)
ពូល D: Lokomotiv Moscow (RUS), FC Porto (POR), Schalke 04 (GER), Galatasaray (TUR)
ពូល E: Bayern Munich (GER), Benfica (POR), Ajax (NED), AEK Athens (GRE)
ពូល F: Manchester City (ENG), Shakhtar Donetsk (UKR), Lyon (FRA), Hoffenheim (GER)
ពូល G: Real Madrid (ESP), Roma (ITA), CSKA Moscow (RUS), Viktoria Plzen (CZE)
ពូល H: Juventus (ITA), Manchester United (ENG), Valencia (ESP), Young Boys (SUI)