Antoine Griezmann បាននិយាយថា Lionel Messi និង Cristiano Ronaldo គឺជាកីឡាករ២រូបគត់ដែលឈរទីកំពូលដាច់គេនាពេលបច្ចុប្បន្ន ហើយអ្នក ដទៃរួមទាំងគេផងកំពុងព្យាយាមទៅឲ្យដល់កម្រិតអ្នកទាំងពីរ។

Griezmann
នៅរយ:ពេល១០ឆ្នាំចុងក្រោយពានបុគ្គលធំៗដែលផ្ដល់ដល់កីឡាករឆ្នើមតែងជារបស់ Ronaldo និង Messi ឥតដាច់ តែយ៉ាងណាមានការប្រែប្រួលនៅរដូវកាលនេះក្រោយ Modric បានឈ្នះពានកីឡាករឆ្នើមទ្វីបអឺរ៉ុបខណ: Ballon d’Or ដែលធ្លាប់ជារបស់ Ronaldo និង Messi នោះក៏អាចប្រែប្រួលម្ចាស់ផងដែរ។
Griezmann គឺជាបេក្ខភាពឈានមុខគេមួយរូបសម្រាប់ពាន Ballon d’Or ឆ្នាំ២០១៨ ក្រោយជួយ Atletico Madrid ឈ្នះ Europa League និង UEFA Super Cup បន្ថែមពីនោះទៀតរូបគេស៊ុតបញ្ចូលទី៤គ្រាប់ជួយបារាំងឈ្នះ World Cup លើកទីពីរក្នុងប្រវត្តិសាស្ត្រនៅរុស្ស៊ី។
ទោះជាមានមតិមួយចំនួនយល់ថា Griezmann អាចជាអ្នកឈ្នះប៉ុន្តែខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ គិតថាចង់នរណាឈ្នះពានក៏មិនអាចទៅដល់កម្រិត Ronaldo ឬ Messi នៅឡើយរួមទាំងរូបគេផង៕

Via :news.sabay
