Barcelona បានបំបាក់ Huesca ដែលទើបឡើងមក La Liga ដោយលទ្ធផល ៨ទល់នឹង២ឲ្យតដៃលែងរួចនៅសប្ដាហ៍ទី៣នេះ។

ប្រកួតនៅកីឡដ្ឋាន Nou Camp ក្រុម Huesca ដែលជាភ្ញៀវបើកការនាំមុខ១គ្រាប់មុននៅនាទី ទី៣ដោយ Hernández ប៉ុន្តែត្រូវម្ចាស់ផ្ទះសងវិញជាបន្តបន្ទាប់ស៊ុតបញ្ចូលទីដោយ Messi នៅនាទី១៦,៦១ Suárez នៅនាទី៣៩, ៩០ Dembélé នាទី៤៨, Rakitic នាទី៥២, Alba នាទី៨១ និង Pulido (បាល់ចូលទីខ្លួនឯង) នាទី២៤។
Huesca រកបាន១គ្រាប់ទៀតដែរដោយ Gallar Falguera នៅនាទី៤២ដើម្បីលួងចិត្តអ្នកគាំទ្រ។ ជ័យជម្នះនេះធ្វើឲ្យ Barcelona ដែលមានឱកាសស៊ុត៣១ជើងយប់មិញបន្តឈរកំពូលតារាងស្មើពិន្ទុជាមួយ Real តែលើសបាល់ចំនួន២គ្រាប់៕



Via :news.sabay
