ក្រុមស្រ្តីជរា Juventus បានបន្តការចាប់ផ្តើមរដូវកាលថ្មី(២០១៨-២០១៩) ៣ប្រកួតមិនទាន់ស្គាល់ពាក្យថាចាញ់របស់ពួកគេជាមួយនឹងជ័យជម្នះនៅក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Parma កាលពីថ្ងៃសៅរ៏ទី១ កញ្ញា ២០១៨។

ខ្សែប្រយុទ្ធសញ្ជាតិក្រូអាត Mario Mandzukic បានស៊ុតបញ្ចូលទីឱ្យក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ SerieA ក្រោយចាប់ផ្តើមប្រកួតបាន ២នាទីប៉ុណ្ណោះ។ ប៉ុន្តែក្រុមម្ចាស់ផ្ទះ Parma បានវាយបកនិងឆ្លើយតបវិញយ៉ាងល្អដោយ Gervinho អតីតកីឡាករ Arsenal នៅនាទីទី៣៣ មុនពេលកីឡាករកីឡាករអន្តរជាតិបារាំង Blaise Matuidi រកបានគ្រាប់បាល់បញ្ចូលទីនាំមុខវិញ ២:១ នៅនាទីទី៥៨ និងបន្តរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែរង់ចាំគ្រាប់បាល់ស៊ុតបញ្ចូលទីដំបូងរបស់ខ្លួនសម្រាប់ក្រុមក្រោយផ្ទេរពី Real Madrid មកចូលរួមជាមួយ Juvetus កំលុងពេលរដូវក្តៅកន្លងមកនេះ ។

