គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Massimiliano Allegri បាននិយាយថាកូនក្រុមរបស់លោកគឺកីឡាករ Cristiano Ronaldo ត្រូវចំណាយពេលវេលាបន្ថែមទៀតដើម្បីសម្របខ្លួន និងបាល់ទាត់លីកកំពូលអ៊ីតាលី។ ក្រោយការផ្ទេរពី Santiago Bernabeu នៅរដូវក្តៅតម្លៃ ៩៩លានផោន Ronaldo នៅមិនទាន់រកបានគ្រាប់បាល់ដំបូង សម្រាប់ក្របខ័ណ្ឌ Serie A បន្ទាប់ពីក្រុម Juventus យកឈ្នះការប្រកួត ៣ដងជាប់គ្នាជាមួយក្រុម Verona, Lazio និង Parma យ៉ាងណាក៏ដោយ។

គ្រូបង្វឹក Juventus លោក Allegri បានបន្តថា: Ronaldo ត្រូវការពេលវេលា ព្រោះស្ថានភាព និងទម្រង់លេងរបស់បាល់ទាត់អ៊ីតាលី មានលក្ខណៈខុសប្លែកគ្នាពីលីកកំពូលផ្សេងៗ។ គាត់មិនទាន់ទទួលបានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅឡើយ ទោះបីជាមានការស៊ុតចំគោលដៅបានជាច្រើនក្តី។ យើងទាំងអស់គ្នានឹងមានភាពស្រស់ស្រាយ បន្ទាប់ពីការចំណាយពេលពីការសម្រាក ហើយនោះជា រដូវកាលពិតប្រាកដដែលនិងចាប់ផ្តើម។

Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ ៣៣ឆ្នាំរូបនេះ ដែលបានសម្រាកពីក្រុមជម្រើសជាតិព័រទុយហ្គាល់សម្រាប់ការប្រកួតចុងក្រោយមានប្រវត្តិ ស៊ុតបញ្ចូលទី ៤៥០គ្រាប់ក្នុងការប្រកួត ៤៣៨ដងសម្រាប់ក្រុមReal។ ជាមួយការស៊ុតបាល់បញ្ចូលទី ៥ប្រកួតដំបូងសម្រាប់ក្រុម Real ក្នុងឆ្នាំ ២០០៩ ក្រោយ ផ្ទេរពីក្រុម Manchester United និងស៊ុតបញ្ចូលទីបាន ១៨គ្រាប់ក្នុង ១០ ប្រកួតចុងក្រោយនៅ La Liga មុន ពេលប្តូរមកលេងនៅក្របខណ្ឌ SerieA។