ខ្សែប្រយុទ្ធក្រុម Tottenham Hot Spur កីឡាករ Son Heung-min ត្រូវបានលើកលែងក្នុងកាតព្វកិច្ចចូលបម្រើយោធាសម្រាប់ប្រទេសកូរ៉េខាងត្បូង ក្រោយពីបានរួមចំណែកជួយអោយក្រុមជម្រើសជាតិកូរ៉េខាងត្បូងផ្តួលក្រុមជម្រើសជាតិជប៉ុនក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ Asian Games កាលពីថ្ងៃទី១ កញ្ញា ២០១៨កន្លងទៅនេះ។

បញ្ចប់ការប្រកួតទាំងពីរតង់ ៩០នាទី ក្រុមទាំងពីរមិនមានក្រុមណារកគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាបាននោះទេ ប៉ុន្តែកីឡាករ Lee Seung-woo និង Hwang Hee-chan បានរកបានគ្រាប់បាល់បញ្ចូលទីនៅម៉ោងបន្ថែមធ្វើឱ្យកូរ៉េខាងត្បូងនាំមុខ ២:0 មុនពេលដែលកីឡាករក្រុមជម្រើសជាតិជប៉ុន Ueda Ayase រកបានគ្រាប់បាល់វាយបកវិញតាមពីក្រោយក្នុងលទ្ធផល ២:១ ប៉ុន្តែនៅតែមិនអាចស្រោចស្រង់ស្ថានការណ៏បាន។ បញ្ចប់ការប្រកួតនៅម៉ោងបន្ថែម កូរ៉េខាងត្បូងយកឈ្នះជប៉ុន ២:១ និងបានឈ្នះពានរង្វាន់ Asian Game នេះជាលើកទី៥ ក្នុងប្រវត្តិសាស្រ្ត។

ជ័យជម្នះដ៏ត្រចះត្រចង់នេះបានផ្តល់ឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង បញ្ចប់ភាពមិនច្បាស់លាស់ក្នុងការចូលបម្រើកងទ័ពរហូតដល់ ២៤ខែ ជុំវិញកីឡាករមានតម្លៃខ្លួន ២២លានផោន Son ដែលបានចុះហត្ថលេខាលើកិច្ចសន្យាបន្តលេងអោយក្រុម Tottenham រយៈពេល ៥ឆ្នាំកាលពីខែកក្កដា ២០១៨ កន្លងទៅនេះ។ កូរ៉េខាងត្បូងធ្លាប់បានផ្តួលប្រទេសជិតខាងកូរ៉េខាងជើងដើម្បីឈ្នះមេដៃមាស Asian Game នៅក្នុងឆ្នាំ២០១៤ ជាលើកទី៤ ខណៈ Son មិនបានចូលរួមក្នុងក្រុមនោះទេ ហើយរូបគេកំពុងលេងអោយក្រុម Bayer Leverkusen នៅឡើយនោះ។

Son Heung-ming ជួយអោយកូរ៉ែខាងត្បូងឈ្នះមេដៃមាស Asian Game លើកទី៥
អត្ថបទទាក់ទង
