ខ្សែប្រយុទ្ធ Eden Hazard កាលពីពេលថ្មីៗនេះ បាននិយាយថា ខ្លួនចូលចិត្តការដឹកនាំរបស់អ្នកចាត់ការ Chelsea បច្ចុប្បន្ន លោក Maurizio Sarri ជាងអតីតអ្នកចាត់ការ Antonio Conte និង Jose Mourinho ដោយសារខ្លួនចូលការគ្រប់គ្រងបាល់ច្រើន។

Hazard បានថ្លែងប្រាប់ ChelseaTV ថា៖ “ខ្ញុំចូលចិត្តការលេងដែលមានការគ្រប់គ្រងបាល់ច្រើន។ ខ្ញុំចូលចិត្តរបៀបដឹកនាំប្រកួតរបស់លោក Sarri។ វាខុសគ្នាដាច់តែម្ដងពីការដឹកនាំរបស់លោក Antonio Conte និង លោក Jose Mourinho។ សម្រាប់ខ្ញុំ ការគ្រប់គ្រងបាល់បានច្រើន គឺជារឿងល្អ”។


សូមបញ្ជាក់ផងដែរថា Chelsea បានបង្ហាញទម្រង់លេងបានយ៉ាងល្អ នៅពេលចាប់ផ្ដើមរដូវកាលPremier Leagueនេះ។ ក្លឹបបានលេងឈ្នះទាំង ៤ ប្រកួត និងស៊ុតចូល ១០ គ្រាប់៕

Via :news.sabay
