វីរបុរសក្រុមជម្រើសជាតិប្រេស៊ីលកីឡាករ Ronaldo Luis Nazario De Lima បានធ្វើការវិនិយោគទៅលើក្លឹបដែលទើបតែនិងឡើងមកពីពីក្របខណ្ឌលំដាប់ទី២ របស់អេស្បាញគឺ Valladolid ខណៈដែល Ronaldo បានវិនិយោគនិងកាន់កាប់ ជាម្ចាស់ភាគហ៊ុនធំមានចំនួន ៥១ភាគរយក្នុងតម្លៃជាទឹកប្រាក់ 30លានអឺរ៉ូ ស្របពេលដែលកិច្ចព្រមព្រៀងនេះនិងធ្វើអោយរូបគេទទួលតំណែងដឹកនាំក្នុងនាមជាម្ចាស់ក្លិប Real Valladolid ។

អតីតកីឡាករក្រុម​ PSV, Barcelona, Real Madrid, Inter Milan, AC.Milan រូបនេះបានបង្ហាញខ្លួនក្នុងពិធីចូលកាន់តំណែងជាប្រធានក្លឹបជាផ្លូវការណ៏នៅព្រឹកថ្ងៃចន្ទព្រមជាមួយនឹងអភិបាលក្រុង Oscar Puente និងប្រធានក្លឹបបច្ចុប្បន្នលោក Carlos Suarez ។

អតីតកីឡាករដែលបានជួយក្រុមប្រេស៊ីលលើកពាន World Cup ២០០២ Ronaldo បានបញ្ជាក់ប្រាប់សារពត៌មានថា: លោក Suarez នឹងបន្តធ្វើការក្នុងនាមជាក្លឹបជាប្រធាន។ ខ្ញុំនឹងជួយឱ្យក្រុម Real Valladolid ដើម្បីបន្តលេងនៅក្របខណ្ឌ La Liga ជាបន្តទៀត ដែលជាការតាំងចិត្តរបស់ខ្ញុំ វាជារឿងលំបាកមួយសម្រាប់យើង ប៉ុន្តែអ្នកគាំទ្រពិតជាជឿជាក់ទៅលើអ្វីដែលយើងកំពុងតែធ្វើនាពេលនេះ។