ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងចាប់ផ្តើមដំណើរឆ្ពោះទៅកាន់យុទ្ធនាការ Euro ឆ្នាំ២០២០ តាមរយៈការជួបជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ជាមួយនឹងជំហានឆ្ពោះទៅមុខជាលើកទី១របស់ពួកគេ ក្នុងរយៈពេលតិចជាង២ខែ ក្រោយពីយុទ្ធនាការ World Cup។

ការឈានទៅប្រកួតវគ្គ ៤ក្រុមចុងក្រោយក្នុងប្រទេសរុស្ស៊ី នៅមុនពេលធ្លាក់ចេញយ៉ាងខកចិត្តក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុមជម្រើសជាតិក្រូអាស៊ី បានរក្សាមោទនភាពក្នុងប្រទេសអង់គ្លេស និងផ្តល់ក្តីសង្ឃឹមថា រឿងកាន់តែល្អប្រសើរ នឹងត្រូវកើតឡើង។ លោក Gareth Southgate បាននាំយកក្រុមប្រជុំដោយកកីឡាករវ័យក្មេងបំផុតលំដាប់ទី៣ ក្នុងយុទ្ធនាការ World Cup ក្នុងប្រទេសរុស្ស៊ី ហើយគ្រូបង្វឹករូបនេះ នៅតែរក្សាគោនយោបាយនៃការដាក់ការជឿជាក់លើក្រុមកីឡាករយុវជន តាមរយៈការនាំយកខ្សែការពារ Luke Shaw របស់ក្លិប Mer United និង Joe Gomez របស់ក្លិប Liverpool ចូលក្នុងក្រុមរបស់លោក។

ស្ថិតក្នុងវ័យ ២៨ឆ្នាំ ខ្សែបម្រើ Fabian Delph គឺជាសមាជិកមានវ័យចាស់ជាងគេបំផុតក្នុងក្រុមរបស់លោក Southgate សម្រាប់ការប្រកួតក្នុងយុទ្ធនាការ UEFA Nations League នៅថ្ងៃសៅរ៍នេះ លើទឹកដីខ្លួនឯងជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ និងការប្រកួតមិត្តភាពមួយជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស នៅថ្ងៃអង្គារ ខណៈដែលកីឡាករជើងចាស់ Gary Cahill, Jamie Vardy និងAshley Young សុទ្ធសឹងអវត្តមានពីក្រុមកីឡាករទាំង២៣នាក់ ដែលបានប្រកួតក្នុងព្រឹត្តិការណ៍ World Cup។ ជាមួយនឹងការស្រេកឃ្លានក្នុងការជួយឲ្យសមាជិកក្រុម World Cup កាន់តែទទួលជោគជ័យបន្ថែមទៀត ការជួបលទ្ធផលដ៏រីករាយរបស់អង់គ្លេស ក្នុងប្រទេសរុស្ស៊ី បានលើកទឹកចិត្តដល់ Gomez វ័យ២១ឆ្នាំ និង Shaw វ័យ២៣ឆ្នាំ។ Shaw បានឲ្យដឹងថា៖ «World Cup គឺជាយុទ្ធនាការដ៏ធំផុតសម្រាប់កីឡាករបាល់ទាត់។ វាពិតជាអស្ចារ្យណាស់ក្នុងការឃើញពីកម្រិតដែលយើងបានធ្វើក្នុងនាមជាក្រុមមួយ និងកម្រិតដែលយើងមាន»៕
អង់គ្លេស សម្លឹងរកការប្រើប្រាស់អារម្មណ៍ក្នុង World Cup ក្នុងពេលប៉ះ អេស្ប៉ាញ
អត្ថបទទាក់ទង
