អ្នកចាំទីវ័យ ៤០ ឆ្នាំ កីឡាករ Gianluigi Buffon អាចមិនមែនជាអ្នកចាំទីដៃទី ១ នៅក្លឹប PSG។ បើតាមអ្នកចាត់ការក្លឹប PSGលោក Thomas Tuchel ថាកីឡាករវ័យ ២៥ ឆ្នាំ Alphonse Areola មានភាគរយខ្ពស់ក្នុងការឈោងមកចាប់តំណែងមួយនេះ។

លោក Thomas Tuchel

លោក Thomas Tuchel ក្នុងថ្ងៃនេះ បាននិយាយថា៖ “ទោះជាសេចក្ដីសម្រេចនេះ មិនទាន់ផ្លូវការចុងក្រោយក៏ដោយ បើតាមគំនិតខ្ញុំ Alphonse Areola មានភាគរយខ្ពស់ក្នុងការក្លាយជាអ្នកចាំទីដៃទី ១របស់ក្លឹប។ គេមកពីថ្នាលយុវជនរបស់ក្លឹប។ PSG គឺជាអ្វីៗគ្រប់យ៉ាងសម្រាប់រូបគេ”។

ក្រោយពីនិយាយបែបនេះ លោក Tuchel បានបកមកនិយាយសរសើរ អ្នកចាំទី Buffon។ អ្នកចាត់ការ បានបន្ថែមថា បើទោះជាអង្គុយលើបង់ មិនបានចូលប្រកួតខ្លះក្ដី អ្នកចាំទី អ៊ីតាលីនៅតែជាមនុស្សសំខាន់ និង “មានឥទ្ធិពល” នៅក្នុងក្រុម។

សូមបញ្ជាក់ផងដែរថា Buffon បានមកចូលរួមជាមួយ PSG ពី Juventus កាលពីអំឡុងទីផ្សាររដូវក្ដៅនេះ។ គិតមកទល់នេះ កីឡាករអ៊ីតាលីលេងបាន ៣ ប្រកួតហើយឲ្យក្លឹបថ្មី៕
via news.sabay
តំណែងអ្នកចាំទីដៃទី ១ របស់ PSG នឹងធ្លាក់លើ Buffon ឬយ៉ាងណា?
អត្ថបទទាក់ទង
