កាំភ្លើង​ធំ​​​ Arsenal បាន​យក​ឈ្នះ​ក្រុម​ Vorskla ដោយ​លទ្ធផល​ ៤-២​នៃ​ការ​ប្រកួត​​សន្សំ​ពិន្ទុ​ក្នុង​ពូល​ E ពាន​ Europa League កាល​ពី​យប់​មិញ​ក្នុង​ផ្ទះ​របស់​ខ្លួន។

ក្រុម​ខ្លាំង​អង់គ្លេស​ Arsenal​ រក​បាន​​រហូត​ដល់​៤​គ្រាប់​មុន​ ប៉ុន្តែ​ក៏​មិន​អាច​រក្សា​សំណាញ់​ទី​​របស់​ខ្លួន​មិន​ឲ្យ​ដៃ​គូ​បំបែក​ពងមាន់​​បាន​ឡើយ។ ៤​គ្រាប់​របស់​កាំភ្លើង​​ធ្វើ​បាន​សម្រេច​ដោយ​ Aubameyang ​២​គ្រាប់​គឺ​នាទី​១៩​ និង​នាទី​៥៦​ ហើយ​ Danny Welbeck រក​បាន​១​គ្រាប់​នៅ​នាទី​៤៨​ និង​ Mesut Oezil រក​បាន​១​គ្រាប់​នៅ​នាទី​៧៤។

ទោះ​ជា​ត្រូវ​ម្ចាស់​ផ្ទះ​បំប៉ោង​សំណាញ់​ទី​រហូត​ដល់​៤​គ្រាប់​ក្តី​ ក៏​ក្រុម​ភ្ញៀវ​ Vorskla របស់​អ៊ុយក្រែន​អាច​សង​បាន​២​គ្រាប់​វិញ​ដែរ​​ដែល​រក​បាន​ដោយ​ Volodimir Chesnakov នៅ​នាទី​ទី​៧៧​ និង​ Vyacheslay Sharpar នៅ​នាទី​៩០។

វីដេអូ Arsenal ឈ្នះ ៤-២ Vorskla

ក្នុង​ពូល​ E នេះ​ កាំភ្លើង​ Arsenal ឈរ​លើ​កំពូល​តារាង​មាន​៣​ពិន្ទុ​ដូច​ Sporting CP ដែល​យក​ឈ្នះ​ក្រុម​ Qarabag FK ដោយ​លទ្ធផល​ ២-០៕

Via: Sabay