ខ្សែស្លាប Sadio Mane ត្រូវបានសង្កេតឃើញថា ចូលចិត្តធ្វើត្រាប់ការអបអរក្រោយការស៊ុតបញ្ចូលទី តាមមិត្តរួមក្រុម Roberto Firmino។
កីឡាករប្រយុទ្ធ Liverpool ទាំងពីរ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនលើកឡើងថា លេងត្រូវជើងគ្នាបានល្អ។ ទោះជាយ៉ាងណា នៅពេលខ្លះ Mane បានធ្វើត្រាប់ការអបអរតាម Firmino នៅពេលម្នាក់ក្នុងចំណោមកីឡាករទាំងពីរស៊ុតទីម្ដងៗ។
ការណ៍នេះហើយ ធ្វើឲ្យអ្នកសារព័ត៌មាន Copa90កាលពីពេលថ្មីៗកន្លងទៅ បានចោទជាសំណួរទាក់ទងរឿងហ្នឹងទៅកាន់ Mane។ កីឡាករសេណេហ្គាល់ បានលើកឡើងយ៉ាងខ្លីថា ខ្លួនមិនបានធ្វើត្រាប់តាម Firmino ទេ គឺ Firmino ទៅវិញទេ ដែលធ្វើត្រាប់តាមខ្លួន។
កាលពីរដូវកាលមុន Mane និង Firmino បានបង្ហាញទម្រង់លេងបានយ៉ាងល្អ។ ខ្សែស្លាបសេណេហ្គាល់ស៊ុតចូល ២០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤ លើក ខណៈកីឡាករប្រេស៊ីលស៊ុត ២៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៤ ប្រកួត៕
Via: Sabay
Mane ត្រូវបានសង្កេតឃើញថា ចូលចិត្តធ្វើត្រាប់អបអរតាម Firmino
អត្ថបទទាក់ទង