លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur នឹងធ្វើដំណើរទៅកាន់ការប្រកួតក្របខ័ណ្ឌ Premier League នៅលើទឹកក្រុម Brighton នៅថ្ងៃសៅរ៍នេះ ដោយស្ថិតក្រោមសម្ពាធ ក្រោយពីការរងបរាជ័យ៣លើកជាប់ៗគ្នា។

ការចាញ់ជាប់ៗគ្នានោះ គឺជាលទ្ធផលដ៏ខកចិត្តជាលើកទី១ ក្រោមការដឹកនាំរយៈពេល ៤ឆ្នាំរបស់គ្រូបង្វឹកដញ្ជាតិអាហ្សង់ទីនរូបនេះ និងកើតឡើងស្របពេលដែលមានកង្វល់នានាទៅលើបញ្ហាក្រៅ និងលើទីលាន ដែលវិវឌ្ឍទាំងភាពស្រពេចស្រពិល ដោយសារតែលោក Pochettino នៅរដូវកាលនេះ។ រដូវកាលទី៣ជាប់ៗគ្នានៃក្របខ័ណ្ឌ Champions League បានចាប់ផ្តើមជាមួយនឹងការទទួលបរាជ័យនៅលើទឹកដីក្រុម Inter Milan នៅជិតបញ្ចប់ការប្រកួតកាលពីថ្ងៃអង្គារ ហើយការចាញ់ក្រោមស្នាដៃក្រុម Liverpool និង Watford ធ្វើឲ្យក្រុម Spurs ដេញតាមពីក្រោយក្រុមកំពុងតែនាំមុខលើតារាង Premier League រហូតដល់ទៅ ៦ពិន្ទុ។

អ្វីៗបានផ្លាស់ប្តូរទៅកាន់ភាពជូរចត់យ៉ាងឆាប់រហ័ស សម្រាប់លោក Pochettino ដែលបានអបអរការដណ្តើមបាល់លទ្ធផលដ៏ល្អមួយបំផុតក្នុងនាមជាគ្រូបង្វឹកកាលពីរយៈពេលតិចជាង១ខែមុន តាមរយៈការយកឈ្នះ ៣-០ នៅលើទឹកដីក្រុម Manchester United។ លោក Pochettino បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ពិតណាស់ ក្រុមនេះ មានការអស់កម្លាំងបន្តិចពីការឈ្នះការប្រកួតនានា ពីព្រោះវាជារឿងធម្មតា នៅពេលដែលអ្នកមិនទទួលជ័យជម្នះ បរិយាកាសកាស និងថាមពល មានភាពផ្សេងគ្នា ប៉ុន្តែ បញ្ហានោះកើតឡើង។ ពេលខ្លះ វាជារឿងដ៏ល្អក្នុងការមានអារម្មណ៍ឈឺចាប់ដោយសារតែការបរាជ័យ មិនមែន១ប្រកួត តែ២ ឬ៣ប្រកួត»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ១១:៣០យប់៕

ប្រភព៖ France24