បន្ទាប់ពីការផ្តល់កាតក្រហមរបស់កីឡាករ Cristiano Ronaldo សម្រាប់ការបង្ហាញខ្លួនដំបូងរបស់ខ្លួននៅក្របខណ្ឌ Champion League អោយក្រុម Juventus កាលពីថ្ងៃពុធជាមួយក្រុម Valencia និងជាព្រឹត្តការណ៏មួយដែលធ្វើអោយមានការរិះគន់ជាច្រើនពីមជ្ឈដ្ឋានបាល់ទាត់។ Ronaldo បានជួបនៅសុបិន្តអាក្រក់នេះបន្ទាប់ពីតារាឆ្នើមតម្លៃខ្លួន ១១០លានយូរ៉ូ បានប៉ះទង្គិចគ្នានិងត្រូនាអាជ្ញាកណ្តាលចោតប្រកាន់ថាបានទាត់(ខ្ទាស់ជើង)ជាមួយខ្សែបម្រើ-ការពារ សញ្ជាតិកូឡុំប៊ី របស់ក្រុម Valencia កីឡាករ Jeison Murillo នៅនាទីទី២៩ ក្បែរតំបន់គ្រោះថ្នាក់។ ទោះបីជានៅសល់អ្នកលេងតែ​ ១០នាក់ ប៉ុន្តែ ក្រុមភ្ញៀវរបស់គ្រូបង្វឹកលោក Maxi Allegri បានយកឈ្នះការប្រកួតនេះក្នុងលទ្ធផល២:0។

ក្រោយរងការពិន័យនេះ Ronaldo និងប្រឈមអវត្តមានមិនអាចចូលលេងសម្រាប់ការប្រកួតដែលនៅសល់ ៣ដងរួមទាំង ការប្រកួតជាមួយអតីតក្រុម Man.United របស់ខ្លួននៅខែតុលា ២០១៨ ខាងមុខនេះផងដែរ។

ខាងក្រោមនេះគឺជា ៥ហេតុការណ៏បណ្តេញចេញតារាឆ្នើមល្បីល្បាញមួយចំនួនដែលធ្វើអោយមានភាពរំជើបរំជួលក្នុងពិភពបាល់ទាត់ ព្រមទាំងកាលបរិច្ឆេទ និងក្របខណ្ឌប្រកួតនាពេលកន្លងមកមុនពេលមានការផ្តល់ការក្រហមដល់ Ronaldo:

១.Steven Gerrard(មិនា ២០១៥ ក្របខណ្ឌ Premier League)

អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Steven Gerrard បានទទួលកាតក្រហមបណ្តេញចេញពីការប្រកួត កំលុងពេលប្តូរចូលជំនួសមិត្តរួមក្រុម Adam Lallana បានត្រឹមតែ ៣៨វិនាទី ក្រោយប៉ះទង្គិចគ្នា ២ដងជាមួយ ខ្សែបម្រើអេស្បាញរបស់ក្រុម Man.United។ ជាលទ្ធផលក្រុមម្ចាស់ផ្ទះបរាជ័យចាញ់ក្រុម Man.Untied ២:១។

២.Eric Cantona(មករា ១៩៩៥ ក្របខណ្ឌ Premier League)

អតីតខ្សែបម្រើ-ប្រយុទ្ធក្រុម Man.United កីឡាករអន្តរជាតិបារាំង Eric Cantona បានទទួលកាតក្រហមបណ្តេញចេញ ពីការប្រកួតក្រោយបង្ហាញអាកប្បកិរិយាមិនអាចទទួលយកបាន បន្ទាប់ពីរូបគេបានប្រើស្នៀតហក់ធាក់(Kongfu Fight)ដាក់ លើប្រិយមិត្តគាំទ្ររបស់ក្រុម Crystal Palace នៅកីឡាដ្ឋាន Selhurst Park។ ជាលទ្ធផលសហព័ន្ធបាល់ទាត់អង់គ្លេស និងអាណាព្យាបាលក្រុម Man.United បានព្រមព្រៀងគ្នាបានដាក់ពិន័យរូបគេជាប់ពន្ធាគារ ២សប្តាហ៏ ប៉ុន្តែក្រោយមកបានកាត់បន្ថយនៅត្រឹម ៤៨ម៉ោងប៉ុណ្ណោះ។

៣.Gianlugui Buffon(ក្របខណ្ឌChampion League មេសា២០១៨)

កីឡាករអ្នកចាំទីជើងចាស់រូបនេះបង្ហាញខ្លួនបាន ១១៧ប្រកួតនៅក្របខណ្ឌ Champion League ធ្វើបាន Cleansheet(មិនអោយគូប្រកួតស៊ុតបញ្ចូលទី) ៤៩ដង ប៉ុន្តែជាអកុសលមុនពេលបញ្ចប់រដូវកាលជាមួយក្រុម Juventus នៅក្នុងព្រឹត្តការណ៏ Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមអធិរាជស Real Madrid Buffon បានត្រូវអាជ្ញាកណ្តាលលោក Michael Oliver ផ្តល់កាតក្រោយត្រូវបានចោតប្រកាន់ថាបានដឹកនាំមិត្តរួមក្រុមតវ៉ាជុំវិញការផ្តល់បាល់ពិន័យ ១១ម៉ែត្រទីដ៏ចម្រូងចម្រាស់ក្រោយពីខ្សែការពារក្រុមភ្ញៀវផ្ទះបានធ្វើកីឡាករក្រុម ម្ចាស់ផ្ទះដួលក្នុងតំបន់គ្រោះថ្នាក់។ ទីបំផុតក្រោយបណ្តេញចេញ Ronaldo បានកាត់សេចក្តីបាល់ពិន័យនោះបានដោយជោគជ័យ។

៤.David Beckham(World Cup មិថុនា១៩៩៨)

ព្រឹត្តការណ៏ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ១៩៩៨ នៅបារាំង Beckham ក្នុងនាមជាកីឡាករបម្រុងរបស់គ្រូបង្វឹក លោក Glenn Hoddle។ ប៉ុន្តែ Beckham កីឡាករសំខាន់មួយរូបនៅតំបន់បម្រើស្លាប ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតក្រោយពីត្រូវបានរកឃើញកំហុសពេលរូបគេដួលនៅលើវាលស្មៅហើយបានយកជើងទៅប៉ះនឹងជើងរបស់កីឡាករ​ Diego Simone បច្ចុប្បន្នជាគ្រូបង្វឹកក្រុម At.Madrid។ ក្រោយបញ្ចប់លទ្ធផល ២:២ ក្រុមអង់គ្លេសបានធ្លាក់ចេញពីការប្រកួតបន្តបន្ទាប់ពីការកាត់សេចក្តីដោយការទាត់បាល់ប៉េណាំងទីម្នាក់ ៥គ្រាប់។

៥. Zinedine Zidane(World Cup កក្កដា ២០០៦)

ព្រឹត្តិការណ៏គួរអោយភ្ញាក់ផ្អើលនេះគឺស្ថិតនៅក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសអាឡឺម៉ង់រវាងក្រុមមាន់គកបារាំង និងក្រុមអសូរីអ៊ីតាលី ក្រោយការប្រកួតបញ្ចប់ទៅទាំងពីរតង់ក្នុងលទ្ធផល ១:១ និងចូលដល់ម៉ោងបន្ថែម វីរបុរសក្រុមជម្រើស ជាតិបារាំងកីឡាករ Zinidine Zidane អតីតគ្រូបង្វឹកក្រុម Real Madrid រូបនេះបានផ្ទុះកំហឹងបន្ទាប់ពីប៉ះពាល់ពាក្យសម្តីគ្នាក្រោយមានសកម្មភាពប្រទាញប្រទង់គ្នាជាមួយអតីតខ្សែការពារអ៊ីតាលី Marco Materazzi ហើយបុរសជនជាតិបារាំង រូបនេះបានយកក្បាលទៅបុកនិងចុងដង្ហើមធ្វើអោយកីឡាករអ៊ីតាលីរូបនោះដួលអុកគូដនៅលើទីលាន។ Zidane ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត មុនពេលក្រុមបារាំងបរាជ័យវគ្គផ្តាច់ព្រ័ត្រក្រោយទាត់បាល់កាត់សេចក្តី ៥គ្រាប់ ម្នាក់ចាញ់ក្រុមអ៊ីតាលីនាពេលនោះ។

ប្រភព៖ besoccer