​កីឡាករ Pedro បានរងរបួសស្មាក្នុងការប្រកួតពានរង្វាន់ Europa League របស់ក្រុម Chelsea ផ្តួល PAOK ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ Maurizio Sarri បានអះអាងថាវាហាក់ដូចជាមិនធ្ងន់ធ្ងរទេ។

Chelsea បានបន្តការទទួលជ័យជម្នះរបស់ខ្លួនក្រោមការដឹកនាំរបស់គ្រូបង្វឹក Sarri បន្ទាប់កពីការចាប់ផ្តើមរដូវកាល Premier League មិនដែលស្គាល់រសជាតិបរាជ័យកន្លងមក។

ខ្សែបម្រើអន្តរជាតិអេស្បាញ និងជាអតីតកីឡាករក្រុម Barcelona Pedro បានរងរបួសស្មា នៅពាក់កណ្តាល តង់ទី២ ហើយទីបំផុតត្រូវបានប្តូរចេញពីទីលានប្រកួត ក្រោយរងការប៉ះទង្គិចជាមួយកីឡាករ Paschalakis របស់ក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែលោក Sarri បាននិយាយប្រាប់សារពត៌មានថាៈ ខ្ញុំមិនទាន់បានដឹងច្បាស់ពីស្ថានភាពរបួសរបស់ Pedro ទេ ប៉ុន្តែផ្តោតលើការពិភាក្សាគ្នាយ៉ាងរហ័សជាមួយវេជ្ជបណ្ឌិត ស្ថានភាពរបស់ គាត់មិនធ្ងន់ធ្ងរពេកនោះទេ។

Pedro សមាជិកដ៏សំខាន់របស់ក្រុម Barcelona ក្រោយជួយក្រុមលើកពាន La Liga ៥ដងបានផ្ទេរមកលេងអោយក្រុម Chelsea កាលពីឆ្នាំ២០១៥ និងបន្តជួយក្រុមលើកពាន Premier League ២ដង និងពាន FA Cup ១ដងផងដែរ។

ប្រភព៖ besoccer