ពានរង្វាន់កីឡាករវ័យក្រោយ ២១ ឆ្នាំល្អបំផុតប្រចាំឆ្នាំ នឹងត្រូវបានដាក់ចេញក្នុងឆ្នាំនេះ។
ពានរង្វាន់មួយនេះ មានឈ្មោះថា The Kopa Trophy។ បុគ្គលដែលជ្រើសរើសកីឡាករឲ្យឈ្នះពានមួយនេះ គឺបណ្ដាកីឡាករ និងអតីតកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ Ballon D’or។ នេះមានន័យថាខ្សែប្រយុទ្ធ Cristiano Ronaldo, Lionel Messi ព្រមទាំងអតីតកីឡាករល្បីៗដូចជា Zinedine Zidane និង Ronaldinho ជាដើមសុទ្ធតែមានសិទ្ធិក្នុងការបោះឆ្នោត។
បេក្ខភាព ៣០ រូបសម្រាប់ប្រជែងពានមួយនេះនឹងត្រូវបានទម្លាយនៅថ្ងៃទី ៨ ខែតុលាខាងមុខ ខណៈលទ្ធផលនៃអ្នកឈ្នះ នឹងត្រូវបានប្រកាសនៅថ្ងៃទី ៣ ធ្នូ។
បើតាមការចុះផ្សាយរបស់ The Sun ដោយផ្អែកលើការឈ្នះពាន និងទម្រង់លេង ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ Kylian Mbappe កំពុងស្ថិតនៅជួរមុខក្នុងការឈ្នះពានខាងលើ។
ក្រៅពីពានរង្វាន់ The Kopa Trophy ឆ្នាំនេះ ក៏នឹងមានផងដែរនូវពានរង្វាន់ Ballon D’or សម្រាប់កីឡាការនីបាល់ទាត់នៅឆ្នាំនេះ៕
via :news.sabay