គណៈកម្មាធិការប្រកួតនៅក្របខណ្ឌកំពូលអេស្បាញ La Liga Santander បានដាក់ពិន័យដល់គ្រូបង្វឹកក្រុម Valencia អ្នកចាត់ការទូទៅលោក Marcelino Toral មិនអាចចូលមកដឹកនាំនិងបញ្ជាកូនក្រុមចំនួនពីរប្រកួត ក្រោយពីរងការបណ្តេញចេញកាលពីថ្ងៃអាទិត្យកំលុងពេលដឹកនាំក្រុមប្រកួតជាមួយ Villarreal។

ព្រឹត្តការណ៏នេះគឺជាការបណ្តេញចេញលោកMarcelinoលើកទី ៩ ហើយចាប់តាំងពីចាប់ផ្តើមអាជីពជាគ្រូបង្វឹកគិតចាប់តាំងពីនៅក្នុងក្របខ័ណ្ឌលីកទី ២ ជាមួយនឹងក្រុម Reacreativo ។ អ្នកចាត់ការទូទៅវ័យវ័យ៥៣ឆ្នាំរូបនេះ និងត្រូវខកខានដឹកនាំក្រុមជួបជាមួយក្លឹបCelta Vigoនៅថ្ងៃពុធនិង Real Sociedad នៅថ្ងៃសៅរ៍។ គណៈកម្មាធិការបាល់ទាត់លីកអាជីពអេស្បាញក៏បានសម្រេចចិត្តច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Valencia ប្រឆាំងនឹងបម្រាមព្យួរមិនអោយចូលរួមប្រកួតរបស់ប្រធានក្រុម Dani Parejo ដូច្នេះខ្សែបម្រើអន្តរជាតិអេស្បាញវ័យ២៩ឆ្នាំនឹងខកខានជំនួបជាមួយក្រុម Celta Vigo នៅពាក់កណ្តាលសប្តាហ៍នេះផងដែរ។

ប្រភព៖ marca