ខាង​ក្រោម​ជា​​ការ​រក​ឃើញ​របស់ Opta ហើយ​យក​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Goal អំពី​ក្លឹប​លីគ​កំពូល​អេស្ប៉ាញ​ទទួល​បាន​កាតក្រហមច្រើនបំផុតតាំង​ពី​ឆ្នាំ ២០១២​មក។

ក្លឹប Malaga និង Valencia ទទួល​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​ក្នុង​អំឡុង​ពេល​នោះ។ ក្លឹប​ទាំង​ពីរ​ទទួល​បាន​កាត​ក្រហម​ដល់​ទៅ ៤០ លើក។ Real Madrid វិញ​ទទួល​បាន​ ២២ កាត​ក្រហម។ ចំណែក​ឯBarcelona ​ទទួល​បាន​កាត​ក្រហម​ចំនួន ១២ លើក។

គិត​ត្រឹម​ពី​ឆ្នាំ ២០១២ មក កាត​ក្រហម​ចំនួន ៧ ត្រូវ​បាន​លើក​ដោយ​អាជ្ញាកណ្ដាល​ក្នុង​​ជំនួប El Clasico ។ ក្នុង​នោះ ២ កាត​បាន​ទៅ​លើ​កីឡាករ Barcelona ខណៈ​ ៥ កាត​ទៀត​បាន​ទៅ​លើ​កីឡាករ Real Madrid។ ក្នុង​ចំណោម​ ៥ កាត​ក្រហម​នោះ Sergio Ramos ទទួល​បាន ៣ ម្នាក់​ឯង៕
Via :news.sabay