ខ្សែប្រយុទ្ធក្រុមតោខៀវកីឡាករ Eden Hazard បានបង្ហើបប្រាប់ពីការសន្ទនាគ្នា ជាមួយមិត្តរួមក្រុមខ្សែបម្រើ N’Golo Kante ខណៈពួកគេទាំងពីរមិនត្រូវបានលោក Maurizio Sarri ដាក់អោយចូលលេងក្នុងជម្រើស ១១នាក់ដំបូងនោះទេ ដោយអោយអង្គុយលើកៅអីបម្រុង។

ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះបានចាប់ផ្តើមក្នុងនាមជាកីឡាករត្រូវប្តូរចូលនៅនាទីទី៥៦ សម្រាប់ការប្រកួតជុំទី ៣នៃការប្រកួត Carabao Cup រឺ EFL Cupកាលពីយប់ថ្ងៃពុធទី២៦ កញ្ញា ២០១៨ ហើយបានបញ្ចេញថ្វីជើងស៊ុតបញ្ចូលទីដ៏អស្ចារ្យដើម្បីទម្លាក់ក្រុមហង្សក្រហម Liverool ដោយលទ្ធផល២:១។ គួរបញ្ជាក់ថា ក្រោយ Hazard ប្តូរចូលតង់ទីពីរបាន ៣នាទីខ្សែប្រយុទ្ធអង់គ្លេស Daniel Sturridge បានស៊ុតបញ្ចូលទីបកក្រោយ(Overhead Kick)អោយក្រុមម្ចាស់ផ្ទះនាំមុខមុននៅនាទីទី៥៩ មុនពេល Emerson វាយបកតាមស្មើវិញ នៅនាទីទី៧៩ ខណៈដែល Hazard បានប្តូរចូលនិងរកបានគ្រាប់បាល់ជ័យជំនះនៅនាទីទី៨៦។

បញ្ចប់ការប្រកួត Hazard បានផ្តល់បទសម្ភាសន៏ទូរទស្សន៍ Sky Sports ថា: ខ្ញុំបាននិយាយជាមួយ N’Golo នៅលើកៅអី កីឡាករបម្រុងមុននិងចូលប្រកួតហើយគាត់បានប្រាប់ខ្ញុំថាគាត់មិនចង់ទទួលបាល់ពិន័យនោះទេដូច្នេះដំណោះស្រាយ តែមួយគត់គឺត្រូវរកគ្រាប់បាល់ដើម្បីជ័យជំនះ។ ខ្ញុំគ្រាន់តែព្យាយាមធ្វើអ្វីដែលខ្ញុំអាចធ្វើបានទីបំផុតគឺជោគជ័យមែន។

Chelsea និងត្រូវជួប Liverpool នៅ Stamford Bridge ក្នុងក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះហើយ Hazard សង្ឃឹមថានិងបង្ហាញភាពរឹងមាំបន្តទៀត។ លោកបានបន្ថែមថា: លទ្ធផលនេះនឹងផ្តល់ឱ្យយើងនូវទំនុកចិត្តកាន់តែច្រើនក្រោយពីស្មើគ្នាក្នុងលទ្ធផល 0:0 ជាមួយក្លឹប West Ham។

ប្រភព៖ Metro