Paris Saint-Germain បានបង្កើតកំណត់ត្រាថ្មីមួយកាលពីថ្ងៃពុធទី២៦កញ្ញា ២០១៨ក្រោយទទួលជ័យជម្នះ ៤-១ លើក្រុម Reims បានផ្តល់ឱ្យក្រុមមានពិន្ទុ២១ នាំមុខ ៨ពិន្ទុលើក្រុម Lyon នៅក្នុងក្របខ័ណ្ឌ Ligue1 ។ ជាមួយនឹង ២១ពិន្ទុដ៏ល្អរបស់គ្រូបង្វឹកថ្មី Thomas Tuchel បានវ៉ាលើសពីការចាប់ផ្តើមដ៏ល្អបំផុតគឺ ៧ប្រកួតដំបូងនៅរដូវកាលចាស់(២០១៧-២០១៨)មាន ១៩ពិន្ទុក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Unai Emery ។

ក្រុមម្ចាស់ជើងឯកអាចនឹងតាមស្មើ ប្រវត្តិសាស្រ្តមួយទៀតនៅថ្ងៃសៅរ៍នេះប្រសិនក្រុមផ្តួល Nice បាននឹងមានកំនត់ត្រា ស្មើនឹងក្រុមLille នៅពេលចាប់ផ្តើមរដូវកាលក្នុងឆ្នាំ ១៩៣៦-១៩៣៧ ។ក្រុម PSG មិនមានវត្តមានកីឡាករ Lassana Diarra ដែលរងរបួសនិង កីឡាករជាប់បម្រាម Kylian Mbappe ក្រុម PSG មានមានឪកាសតាមស្មើនៅនាទីទី៥ដោយកីឡាករ Cavani មុនពេលក្រុមភ្ញៀវ Chavalerin រកបានគ្រាប់បាល់នាំមុខមុននៅនាទីទី២។

ខ្សែប្រយុទ្ធឆ្នើម Neymar បានបន្ថែមគ្រាប់បាល់ទី៣ នៅនាទីទី២៤ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ កីឡាករ Cavani ដដែលបានបន្ថែមគ្រាប់បាល់១គ្រាប់ទៀតនៅនាទីទីមុនបញ្ចប់តង់ទី១ និង មានលទ្ធផលរកបាន ៥គ្រាប់ ស្មើនិង Neymar ផងដែរ។ ខណៈដែលកីឡាករខ្សែការពារ បែលហ្សិក Meunier បានស៊ុតបញ្ចូលទីនៅនាទីទី៥៥។ បញ្ចប់ការប្រកួតក្រុម PSG ៤:១ Reims។

ប្រភព៖ besoccer