ការប្រកួតនៅក្របខ័ណ្ឌ Serie A កាលពីយប់ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែកញ្ញា ២០១៨ រវាងក្រុម ម្ចាស់ផ្ទះ Juventus បានបើកទ្វារកីឡាដ្ឋានទទួលស្វាគមន៏ក្រុមភ្ញៀវ Bologna។ នៅដើមតង់ទី១ ខ្សែប្រយុទ្ធឆ្នើម ក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Paulo Dybala មានឪកាសរកបានគ្រាប់បាល់នាំមុខ ១គ្រាប់មុនដោយការ ស៊ុតបញ្ចូលទីនៅនាទីទី១១ (រដូវកាលមុនស៊ុតបាន ២២គ្រាប់នៅ SerieA) មុនពេលខ្សែបម្រើបារាំង Blaise Matuidi អតីតកីឡាក្រុម PSG បានរកគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀតចន្លោះរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ ក្រោយការបញ្ចូនបាល់ពីស្លាបស្តាំរបស់ Ronaldo។

សម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo មិនអាចរកបាន គ្រាប់បាល់ទី៤ សម្រាប់ក្រុមនៅសប្តាហ៏នេះបានទេបន្ទាប់ពីរូបគេរកបាន ៣គ្រាប់សម្រាប់ក្លឹប គិតចាប់តាំងពីផ្លាស់ពីក្រុម Real Madrid មក។ អ្នកចាត់ការទូទៅលោក Massimiliano Allegri បានដឹកនាំក្រុម ម្ចាស់ជើងឯកប្រាំពីររដូវកាលរក្សាការនាំមុខបីពិន្ទុលើក្រុម Napoli បន្ទាប់ពីក្រុមបានផ្តួល Parma ក្នុងលទ្ធផល ៣:0។ រីឯបច្ចុប្បន្ននេះសម្រាប់ក្រុម Bologna កំពុងស្ថិតនៅលេខរៀងទី១៨ ជាចំណាត់ថ្នាក់នៅតំបន់ដែលត្រូវកាត់ចេញ។


ប្រភព៖ BBC