ប្រជាប្រិយភាពលោក Southgate បានកើតមានឡើងគួរកត់សម្គាល់បន្ទាប់ពីអ្នកចាត់ការទូទៅក្រុមតោកំណាច អង់គ្លេសរូបនេះ ជួយឱ្យក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តការណ៏ World Cup ២០១៨ នៅប្រទេសរុស្ស៊ី កាលពីរដូវក្តៅកន្លងទៅនេះ។ លោក Southgate អាចនិងទទួលបាននៅប្រាក់ពលកម្មនឿយហត់ រហូតដល់ទៅ ៣លានផោនក្នុងមួយឆ្នាំ ស្របពេលកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួន នឹងអស់សុពលភាព ក្រោយព្រឹត្តការណ៏ពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០២០ បញ្ចប់ប៉ុន្តែគ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះបាន ប្តេជ្ញាថានាំអង់គ្លេសទៅកាន់ World Cup នៅឆ្នាំ២០២២ បន្តទៀត។ លោក Southgate បានចូលជំនួសលោក Sam Allardyce ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ និងទទួលបានប្រាក់ឈ្នួល ១.៨លានផោន/១ឆ្នាំ ពោលគឺប្រហែលគ្នាជាមួយអតីតគ្រូបង្វឹកលោក Alladyce និងលោក Roy Hodson។

លោក Martin Glenn នាយកប្រតិបត្តិសហព័ន្ធបាល់ទាត់ អង់គ្លេសបាន BBC ថា: យើងចង់ឱ្យគាត់ស្នាក់នៅលើសឆ្នាំ២០២០។ ខ្ញុំគិតថាយើងចង់បានដូចនេះ ប៉ុន្តែប្រសិនបើយើងមិនពិភាក្សាគ្នាដល់រឿងនេះ ដូច្នេះវានឹងក្លាយទៅជាការសន្ទនាតាមកិច្ចសន្យា ហើយគាត់កំពុងតែឈប់សម្រាកនៅពេលនេះ ដូច្នេះយើងនឹងពិភាក្សាគ្នានៅពេលគាត់ត្រឡប់មកវិញ។

ទោះបីជាមានសេចក្តីរាយការណ៍ថាកិច្ចព្រមព្រៀងមួយត្រូវបានយល់ព្រម ប៉ុន្តែនៅមិនទាន់មានកិច្ចព្រមព្រៀងចុះហត្ថលេខា កិច្ចសន្យាណាមួយបានកើតមានឡើងរវាងសាមីខ្លួន និងសហព័ន្ធបាល់ទាត់អង់គ្លេស FA ធ្វើសេចក្តីប្រកាសណាមួយនៅឡើយទេ ស្របពេលមានការរំពឹងថាកិច្ច រយៈពេល ៤ឆ្នាំរបស់លោក Southgate នឹងត្រូវប្រកាសជាផ្លូវការណ៏នៅថ្ងៃទី១២ ខែតុលា ខាងមុខ កៀកទៅនិងការប្រកួត(UEFA Nations League)រវាងក្រុមជម្រើសជាតិ អង់គ្លេស និងក្រូអាត។

ប្រភព៖ besoccer