ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ Liverpool ហាក់​​ឡើង​​ទម្រង់​លេង​ខ្លាំង ធ្វើ​ឲ្យ​ក្រុម​ក្នុង​លីគ​និង​​ខាង​ក្រៅ​លីគ​​ញញើត​ពេល​ប្រកួត​ជាមួយ​ពួក​គេ​ម្ដង​ៗ។

សម្រាប់​ប្រព័ន្ធ​លេង​របស់​ក្រុម​រហស្សនាម​ហង្សក្រហម​គេ​ផ្ដោត​ចាប់​អារម្មណ៍​ផ្នែក​ប្រយុទ្ធ​ខាង​លើ​​ដែល​មាន Mohamae Salah, Sadio Maneនិង Roberto Firmino ​ជា​ទ័ព​សំខាន់។ រដូវ​កាល​មុន​ក្នុង Premier League ពួក​គេ​រក​គ្រាប់​បាល់​សរុប​ចូល​គ្នា​បាន​ដល់​៥៧​គ្រាប់ ខណៈ Salah ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​៣២​គ្រាប់។

យ៉ាងណាមិញ ត្បិត​ពួក​គេ​មាន​សមត្ថភាព​ល្អ​ដូច​គ្នា​ក្នុង​ក្រុម​ ប៉ុន្តែ​ក្រឡេក​​មើល​ប្រាក់បៀវត្សរ៍​ប្រចាំ​អាទិត្យ​មាន​ភាព​ខុស​គ្នា​ច្រើន​គួរ​សម។ តាម​បញ្ជី​ Firmino ដែល​ទើប​ចុះ​កុងត្រា​ថ្មី​​ដល់​ឆ្នាំ​២០២៣​ទទួល​បាន​១៨​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍ ឯ​ Salah ដែល​ពង្រីក​កិច្ចសន្យា​ថ្មី​ៗ​ដូច​គ្នា​បាន​២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

ចំពោះ Mane វិញ​កំពុង​សល់​កុងត្រា​៣​ឆ្នាំ​ទៀត​ជាមួយ Liverpool បាន​ត្រឹម​៩​​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​​ប៉ុណ្ណោះ។ បើ​ប្រៀប​នឹង​ Firmino ខុស​គ្នា​ពាក់​កណ្ដាល​ឯណោះ៕ ​​

Via :news.sabay