ប្រទេសអាល្លឺម៉ង់បានផ្តួលគូប្រជែងទួរគីដើម្បីទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានង្វាន់ទ្វីបអឺរ៉ុប(Euro) ២០២៤ បន្ទាប់ពីការបោះឆ្នោតមួយដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ប្រទេសនៅទ្វីបអឺរ៉ុបខាងកើតទាំងពីរបានធ្វើបទបង្ហាញដេញថ្លៃចុងក្រោយមុនពេលការបោះឆ្នោតជាផ្លូវការណ៏មួយត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Nyon ប្រទេសស្វីស។ ការសម្រេចជាចុងក្រោយនិងផ្លូវការណ៏មានន័យថាប្រទេសអាឡឺម៉ង់នឹងត្រូវរៀបចំការប្រកួតជើងឯកទ្វីបអ៊ឺរ៉ុបជាលើកដំបូងក្នុងនាមជាប្រទេសបង្រួបបង្រួមជាមួយនឹងអាល្លឺម៉ង់ខាងលិចដែលបានរៀបចំការប្រកួតក្នុងឆ្នាំ១៩៨៨ កន្លងទៅ ខណៈដែលប្រទេសតួគីនៅមិនទាន់រៀបចំការប្រកួតព្រឹត្តការណ៏បាល់ទាត់អន្តរជាតិដ៏សំខាន់នៅឡើយទេក្រៅពីពានរង្វាន់ បាល់ទាត់អាជីព។

ប្រទេសតួគីធ្លាប់មានចេតនាប៉ុនប៉ង ដើម្បីធ្វើជាម្ចាស់ផ្ទះពានរង្វាន់ Euro ក្នុងឆ្នាំ ២០០៨, ២០១២ និង ២០១៦ ប៉ុន្តែនៅតែជួបរឿងបរាជ័យក៏ដូចជាការរៀបចំការប្រកួតកីឡាអូឡាំពិកនៅរដូវក្តៅឆ្នាំ២០២០ ស្របពេលដែលប្រទេសអាល្លឺម៉ង់បានរៀបចំការប្រកួត World Cup ឆ្នាំ២០០៦។

ប្រភព៖ bbc