ខ្សែបម្រើ Sergio Busquets របស់ក្លិប Barcelona បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយរយៈពេល ៥ឆ្នាំដែលនឹងធ្វើឱ្យរូបគេបន្តលេងនៅកីឡាដ្ឋាន Camp Nou រហូតដល់ឆ្នាំ២០២៣ ជាមួយនឹងតម្លៃទិញផ្តាច់កុងត្រា ៥០០លានយូរ៉ូ ប៉ុន្តែអាស្រ័យលើកិច្ចព្រមព្រៀង អាចនឹងមានការផ្លាស់ប្តូរដែលក្រុមអាចនិងកំនត់មកនៅត្រឹមចន្លោះចាប់ពី ២០០ ដល់ ៥០០លានអឺរ៉ូអាស្រ័យនឹងពេលវេលាជាក់ស្តែង ព្រមទាំងស្ថានភាព និងសមត្ថភាពរបស់កីឡាករនៅរយៈពេលប៉ុន្មានឆ្នាំនៃកិច្ចសន្យាខាងមុខ។

ខ្សែបម្រើដ៏ល្បីល្បាញរូបនេះបានក្លាយជាកីឡាករដ៏សំខាន់នៅក្នុងក្រុមអស់រយៈពេលជាច្រើនឆ្នាំ ដោយលេងបានចំនួន ៤៩០ប្រកួតក្នុង ១១រដូវកាលសម្រាប់ក្រុមមានមូលដ្ឋាននៅតំបន់កាតាឡាន។Busquets បានឈ្នះពានរង្វាន់សរុបចំនួន ២៨លើកក្នុងអំឡុងពេលលេងអោយក្រុម រួមមានពាន La Liga ៧ដង, ពានរង្វាន់ Copa del Reys ៦, ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ៣, ពានក្លឹប World Cup ៣, ពានរង្វាន់ UEFA Super Cup ចំនួន ៣ និង Spanish Super Cup ៦លើក។

Busquets កីឡាករអន្តរជាតិអេស្ប៉ាញ បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិ ១០៩ប្រកួត នេះនៅតែជាកំលាំងសំខាន់ សម្រាប់គ្រូបង្វឹក Ernesto Valverde ដែលបានចាប់ផ្តើមការប្រកួតក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ ៨ដង អោយ Barcelona គ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលថ្មីនេះ។ ប៉ុន្តែព័ត៌មាននៃការបន្តកិច្ចសន្យានេះបានលេចឡើងជាការស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ក្រុម Catalans បន្ទាប់ពីពួកគេបានទទួលបរាជ័យយ៉ាងអាម៉ាស់មួយទៅឱ្យក្រុម Leganes នៅរាត្រីថ្ងៃពុធកន្លងទៅ។

ប្រភព៖ besoccer