មួយជើងពីចម្ងាយចូលមុំកៅរបស់ Daniel Sturridge នាទី៨៩បានធ្វើឲ្យ Liverpool បាន១ពិន្ទុពី Chelsea និងបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួននៅ Premier League ប៉ុន្តែរបូតតំណែងកំពូលតារាងព្រោះតែជ័យជម្នះរបស់ Manchester City លើ Brighton។

ប្រកួតយប់មិញម្ចាស់ផ្ទះបើកឆាកនាំមុខ១គ្រាប់មុនជាការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើឆ្នើម Hazard។ Hazard នេះជាអ្នកស៊ុតទម្លាក់ Liverpool ចេញពីកម្មវិធី League Cup កាលពីពាក់កណ្ដាលសប្ដាហ៍ម្ដងរួចមកហើយ។ លទ្ធផលស្មើគ្នាមិនអាក្រក់ពេកទេសម្រាប់ក្រុមទាំងពីរ ហើយវាកាន់តែល្អសម្រាប់ Man City ដែលកំពុងប្រដេញពិន្ទុ។

Manchester City មានពិន្ទុ១៩ស្មើគ្នាជាមួយ Liverpool ប៉ុន្តែមានគ្រាប់ចំណេញលើសរហូតដល់៦គ្រាប់ទើបធ្វើឲ្យតំណែងកំពូលតារាងនៅសប្ដាហ៍ទី៧បានលើពួកគេ។ សប្ដាហ៍ក្រោយរវាងលេខ២ Liverpool និងលេខ១ City ត្រូវប៉ះគ្នានៅកីឡដ្ឋាន Anfield បើក្រុមណាឈ្នះយើងនឹងឃើញលេខ១ពិតប្រាកដ៕


Via :news.sabay