មហាសេដ្ឋីរុស្ស៊ីបានកាន់កាប់ក្លឹបបាល់ទាត់ Chelsea អស់រយៈពេល១៥ឆ្នាំ ត្រូវបានគេជឿថា លោកកំពុងពិចារណាលក់ក្លឹបដែលកំពុងជោគជ័យមួយនេះ។
លោក Abramovich ម្ចាស់ក្លឹប Chelsea
ជាមួយនឹងតម្លៃ ៣ ប៊ីលានផោន ប្រហែល ៣,៩ ប៊ីលានដុល្លារ បន្ទាប់ពីការដេញថ្លៃដើម្បីទិញក្លឹប Chelsea ក្នុងតម្លៃ ២,៣ ប៊ីលានផោនត្រូវបានច្រានចោល។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Mirror។
Sir Jim Ratcliffe មហាសេដ្ឋីជនជាតិអង់គ្លេស ត្រូវបានគេគិតថា កំពុងចាប់អារម្មណ៍លើការទទួលយក Stamford Bridge ។
បេក្ខភាពម្នាក់ទៀតដែលគេគិតថាអាចនឹងទិញ Chelsea គឺលោក Paul Allen ដែលជាអ្នកជំនួញ និង ជាមហាសេដ្ឋីជនជាតិអាមេរិក ជាម្ចាស់ក្រុមហ៊ុន Portland Trail Blazers និង Seattle Seahawks។
Paul Allen សហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ជាមួយលោក Bill Gates
Allen គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ជាមួយលោក Bill Gates ហើយ លោកជាមនុស្សមានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគលើវិស័យកីឡាដូចជា NBA និង NFL ជាដើម។
មហាសេដ្ឋីអាមេរិកវ័យ៦៥ឆ្នាំត្រូវបានរាយការណ៍ថា បានជួបជាមួយ Pini Zahavi ដែលជាមិត្តជិតស្និទ្ធរបស់លោក Abramovich។ Zahavi ត្រូវបាន Abramovich ប្រគល់ភារកិច្ចឱ្យស្វះស្វែងពីលទ្ធភាពនៃការលក់ក្លឹបតោខៀវ។ ប្រភពខាងលើបន្ត។
យោងតាម Bloomberg បានឲ្យដឹងថា លោក Abramovich ជឿជាក់ថាអាចនឹងលក់ Chelsea ប្រសិនបើនរណាហ៊ានឲ្យថ្លៃយ៉ាងហោចណាស់ ៣ ប៊ីលានផោន៕
Via :news.sabay