ខ្សែប្រយុទ្ធរបស់ក្លឹបមេឃខៀវ Man.City កីឡាករ Sergio Aguero មានសមត្ថភាពអាចបំបែកកំណត់ត្រាការស៊ុតបញ្ចូលទីច្រើនបំផុតនៅក្របខ័ណ្ឌលីកកំពូល Premier League របស់អតីតខ្សែប្រយុទ្ធអង់គ្លេស Alan Shearer យោងតាមការអះអាងរបស់មិត្តរួមក្រុមនិងជាខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bernardo Silva។

កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Aguero វ័យ ៣០ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីក្រុម Brighton នៅថ្ងៃសៅរ៍នេះ ធ្វើអោយរូបគេមានកំនត់ត្រាស្មើនឹងកីឡាករ Shearer ពោលគឺបាន ១៤៨គ្រាប់កំលុងពេលលេងឱ្យក្រុម Newcastle កំលុងពេលរូបគេប្រកបអាជីពជាមួយក្រុម។ ប៉ុន្តែបច្ចុប្បន្ន Aguero នៅត្រូវការគ្រាប់បាល់បញ្ចូលទីរហូតដល់ទៅ ១១២គ្រាប់បន្ថែមទៀតដើម្បីបំបែកកំណត់ត្រាដែល Sherer មានសម្រាប់អតីតក្រុមលីកអាជីព blackburn rover និង Newcastle គ្រប់ក្របខណ្ឌប្រកួតនាពេលកន្លងមកគឺសរុប ២៦០គ្រាប់។

Silva អតីតខ្សែបម្រើ Monaco រូបនេះបន្តថា: ខ្ញុំគិតថាគាត់អាចឈានដល់គោលដៅ គាត់មានសមត្ថភាពរាល់រដូវកាល Aguero នៅតែរក្សាការរកគ្រាប់បាល់កាន់តែច្រើនហើយយើងសង្ឃឹមថាគាត់អាចជួយក្រុមឱ្យឈ្នះពានរង្វាន់បន្ថែមទៀតនៅកីឡាដ្ឋាន Etihad Stadium របស់ក្រុម Manchester City។