អតីតខ្សែការពារ Rio Ferdinand បាននិយាយថា: ក្រុម Manchester United ត្រូវមានការសម្រេចចិត្តដ៏ធំមួយដើម្បីដោះស្រាយអំពីអនាគតរបស់គ្រូបង្វឹកលោក Jose Mourinho ជាមួយក្រុម។ ការបរាជ័យរបស់ក្រុមបិសាចក្រហម ៣-១ នៅទឹកដីក្រុម West Ham កាលពីថ្ងៃសៅរ៍ជារឿង ចាប់ផ្តើមដ៏អាក្រក់របស់ម្ចាស់ ជើងឯកអង់គ្លេស ១៣សម័យ ក្នុងរដូវកាលថ្មីនេះ ដូចទៅនិងហេតុការណ៏ដេលបានកើតឡើងគិតចាប់តាំងពីរដូវកាល ១៩៨៩-១៩៩០។

វាគឺជាបរាជ័យលើកទី៣ ការប្រកួតសរុប ៧សប្តាហ៏កន្លងមក និងបរាជ័យធ្លាក់ចេញពីការប្រកួតពានរង្វាន់ Carabao Cup ដោយចាញ់ក្រុម Derby Country កាលពីដើមសប្តាហ៏មុនផងដែរនោះ ។

វីរបុរស និងជាអតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Ferdinand បានប្រាប់ BT ថា: នឹងមានការពិភាក្សាគ្នាពីថ្នាក់ដឹកនាំអំពីអនាគតរបស់អ្នកចាត់ការ និងក្រុមសញ្ជាតិព័រទុយហ្គាល់រូបនេះ។ ផ្ទុយមកវិញសម្រាប់លោក Mourinho បាននិយាយប្រាប់ BBC Radio 5 ថា : សូមផ្តល់នៅទំនុកចិត្តសម្រាប់ខ្ញុំ ជាមួយនិងបទពិសោធន៏ដែលខ្ញុំមាន និងសម្រាប់ការប្រកួតបន្ទាប់ទៀតនៅក្របខណ្ឌ UEFA Champion League នៅថ្ងៃអង្គារនេះ។

ទោះជាយ៉ាងណាលោក Ferdinand បានបន្ថែមថា: អ្នកមិនអាចអនុញ្ញាតឱ្យស្ថានភាពបែបនេះបន្តកើតឡើងពេញមួយរដូវកាលនោះទេ។ ប្រសិនជាបែបនេះយើងនិងជួបនៅរដូវកាលដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្រ្តក្លឹប។