ខ្សែប្រយុទ្ធ Luis Suarez បានក្រើនរំលឹកមិត្តរួមក្រុម Barcelona របស់ខ្លួនថា ពួកគេមិនគួរពឹងផ្អែកលើសមត្ថភាព Lionel Messi តែម្នាក់ដើម្បីដោះស្រាយរាល់ទម្រង់លេងរបស់ក្រុម បន្ទាប់ពីការប្រកួតស្មើ ១-១ នៅលើទីលានក្រុម Athletic Bilbao កាលពីថ្ងៃសៅរ៍។ Messi ទទួលបានការសម្រាកពីគ្រូបង្វឹក Ernesto Valverde ដែលជាចេតនាសម្រាប់ដាក់អោយរូបគេត្រៀមធ្វើដំណើរទៅសួរសុខទុក្ខក្រុម Tottenham ក្នុងក្របខ័ណ្ឌ Champions League នាថ្ងៃពុធខាងមុខនេះ។

ក្រុមភ្ញៀវ At.Madrid មានឪកាសរកបានគ្រាប់បាល់នាំមុខមួយគ្រាប់មុនដោយសារគ្រាប់បាល់របស់កីឡាករ Oscar De Marcos ខណៈដែល Barcelona មានឪកាសវាយបកតាមស្មើវិញដោយកីឡាករ Munir El Haddadi ក្រោយ Messi បានប្តូរចូល និងមានការគាំទ្រ ខណៈ Barca បានជៀសវាងការរងបរាជ័យជាលើកទី២ នៅ La Liga បន្ទាប់ពីការបរាជ័យនៅពាក់កណ្តាលសប្តាហ៍ដោយចាញ់ក្រុម Leganes។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយរូហ្គាយ Suarez បានបន្តថាៈ យើងមិនអាចពឹងផ្អែកលើ Messi បានឡើយ។ ភាគច្រើននៃពួកយើងលេងដោយសារ Lionel និង Sergio Busquets បានផ្តល់ឱ្យយើងច្រើន ប៉ុន្តែយើងមិនត្រឹមតែពឹងផ្អែកលើពួកគេពេកនោះទេ។ Barca បានខកខានពិន្ទុ(បាត់បង់ ៣ពិន្ទុ រហូត ៣ប្រកួតចុងក្រោយជាប់គ្នា)មានការប្រកួតនៅក្នុងក្របខ័ណ្ឌ La Liga បន្ទាប់ពីទទួលបានលទ្ធផលស្មើ ២-២ ជាមួយក្រុម Girona និងការបរាជ័យក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធសប្តាហ៏មុននៅលើទឹកដី Leganes។

ប្រភព៖ besoccer