ក្រុម Real Madrid ដែលជាម្ចាស់ជើងឯក Champions League នឹងត្រូវតែធ្វើការ ស្របពេលដែមានបញ្ហារបួសជាបន្តបន្ទាប់ទៅលើតារាងឆ្នើម ក្នុងការប្រកួតដ៏តានតឹងមួយជាមួយនឹងក្រុម CSKA Moscow។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Julen Lopetegui កាលពីថ្ងៃចន្ទ។

Real ដែលបានឈ្នះពានក្របខ័ណ្ឌ Champions League ៣ឆ្នាំជាប់ៗគ្នានោះ នឹងត្រូវប្រកួតជាមួយនឹងក្រុម CSKA ក្នុងពូល G នៅរាត្រីនេះ ដោយគ្មានខ្សែប្រយុទ្ធអន្តរជាតិវេលស៍ Gareth Bale និងខ្សែការពារអន្តរជាតិអេស្ប៉ាញ Sergio Ramos ដែលសុទ្ធសឹងបានរងរបួសក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Atletico Madrid កាលពីថ្ងៃសៅរ៍។ ខ្សែការពារអន្តរជាតិប្រេស៊ីល Marcelo និងខ្សែបម្រើអន្តរជាតិអេស្ប៉ាញ ក៏ត្រូវអវត្តមានផងដសែរ។ លោក Lopetegui បានឲ្យដឹងថា៖ «ពិតណាស់ យើងនឹងប្រើប្រាស់ធន់ធានដែលយើងមាន។ យើងដឹងថា កីឡាករជាច្រើន ដែលកំពុងតែស្នាក់នៅឯផ្ទះ គឺជាការបាត់បង់ដ៏សំខាន់សម្រាប់យើង។ ប៉ុន្តែការងាររបស់យើងគឺការដោះស្រាយបញ្ហានេះ»។

លោក Lopetegui បានបញ្ជាក់ថា បើទោះបីបញ្ហារបួស និងការចាប់ផ្តើមមិនបានល្អក្នុងក្របខ័ណ្ឌ La Liga ក៏ដោយ ក្រុមរបស់លោក នៅតែស្ថិតក្នុងស្មារតីដ៏រឹងមាំ។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «នេះគឺជាការប្រកួតទី២។ អ្វីៗនឹងមានលក្ខណៈបើកចំហ។ យើងនឹងលេងក្រៅដី ហើយវាមិនមានការលើកទឹកចិត្តលើសនេះឡើយ។ ការលើកទឹកចិត្តរបស់ក្រុមពិតជាខ្ពស់»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

ប្រភព៖ Channel News Asia