ក្នុងជំនួបគ្នានៅសប្ដាហ៍នេះ ក្លឹប Manchester City នឹងធ្វើដំណើរដោយសម្ងាត់ ដើម្បីចូលទៅកាន់កីឡដ្ឋាន Anfield ការពារកុំឲ្យហិង្សាដូចកាល Champions League វគ្គ៨ក្រុមចុងក្រោយ។
ក្លឹប Man City បានធ្វើការប្រជុំជាមួយប៉ូលិសក្នុងតំបន់ Merseyside ដែលធ្លាប់បង្កកំហុសធ្វើឲ្យមានការវាយប្រហារលើលើឡានរបស់ក្រុមរហស្សនាមមេឃខៀវ ដើម្បីធានាកុំឲ្យរឿងនេះកើតឡើងម្ដងទៀត។
កាលពីខែ មេសាកន្លងទៅ ឡានរបស់ក្រុមលោក Pep Guardiola ត្រូវបានក្រុមអ្នកគាំទ្ររបស់ Liverpool គប់ដប ដំថ្មប្រើអំពើហិង្សា ពេលពួកគេជិះចូល Anfield ដើម្បីប្រកួតពាន UCL។ ហេតុការណ៍នោះមានធ្វើឲ្យមន្ត្រីប៉ូលិស២នាក់រងរបួស និងឡានរបស់ក្រុម Man City ខូចខាតខ្លាំង។ ពេលនោះ Liverpool ត្រូវ UEFA ពិន័យជាប្រាក់១៧ ៦០០ផោន ខណៈជនបង្កមិនមែនការចាប់បានទេ៕
Via :news.sabay